ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បុរសៗ​នឹង​ចង់​ញ៉ាំ​ទឹក​ផ្លែ​ទទឹម នៅពេល​ដឹង​អំពី​ហេតុផល​ទាំងនេះហើយ​
24, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា បច្ចុប្បន្ននេះ​មាន​វិធី​ព្យាបាល​បញ្ហា​ផ្លូវភេទ​ដោយ​ខ្លួនឯង​តាម​វិធី​សាមញ្ញៗ​ដែរ​ទេ​? មែនហើយ ការ​ញ៉ាំ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ និង​ក្រូចឆ្មារ មួយ​កែវ​អាចជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន តែ​វា​នៅតែ​មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ​។ យ៉ាងណាមិញ ការ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​អាច​នឹង​ពង្រឹង​ដល់​ជីវិត​ផ្លូវភេទ​បាន​។ ការស្រាវជ្រាវ​បាន​អះអាងថា ទឹក​ផ្លែ​ទទឹម​មួយ​កែវ​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ដល់​ចំណង់​ផ្លូវ​ភេទបុរស​ទេ តែ​ក៏​ជួយ​ប្រឆាំងនឹង​បញ្ហា​លិង្គ​មិន​ព្រម​ឡើង​រឹង និង​បង្កើន​ចំនួន​អ័រម៉ូន​ភេទ​ប្រុស​ដែរ​។


 
​ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយចំនួន ដែល​បុរស​គ្រប់រូប​គួរតែ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​មួយ​កែវ​៖
 
​បង្កើន​ចំណង់​ផ្លូវភេទ​

​តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ទឹក​ផ្លែ​ទទឹម​អាច​ដើរតួនាទី​ជា​ថ្នាំសម្រើប និង​បង្កើន​ចំណង់​ផ្លូវភេទ​ដល់​មនុស្ស​ទាំងពី​រ​ភេទ​បាន​។ វា​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ដល់​លក្ខណៈ​ផ្លូវភេទ​ទី​ពីរ​របស់​បុរស​ទេ តែ​ក៏​ជំរុញ​ដល់​ភាព​ចង់​ធ្វើការ​រួមភេទ​ខ្លាំង​ណាស់ដែរ​។ ការសិក្សា​បាន​រកឃើញ​ទៀតថា បុរស និង​ស្ត្រី​ដែល​ញ៉ាំ​ផ្លែ​ទទឹម​មួយ​កែវ​រាល់ថ្ងៃ​យ៉ាងហោចណាស់ ១៥​ថ្ងៃ ឃើញថា​បាន​បង្កើន​ចំនួន​អ័រម៉ូន​ភេទ​ប្រុស​ក្នុង​ខ្លួន​សម្រាប់​បង្កើន​ចំណង់​ផ្លូវភេទ​។ 
 
​ពង្រឹង​ដល់​គុណភាព​មេជី​វិត​ឈ្មោល​

​តាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Clinical Nutrition កាលពី​ឆ្នាំ ២០០៨ បាន​រកឃើញថា ការ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​មួយ​កែវជា​រៀងរាល់​ព្រឹក មិន​ត្រឹមតែ​ជួយ​ពង្រឹង​ដល់​គុណភាព​មេជី​វិត​ឈ្មោល​ទេ តែ​ក៏​ពង្រឹង​ដល់​ចំណង់​ផ្លូវភេទ​ដែរ​។ ការសិក្សា​បានបង្ហាញ​ថា វា​ក៏​ជួយ​បង្កើន​កំហាប់​មេជី​វិត​ឈ្មោល និង​ភាពរស់រវើក​របស់​មេ​ជីវិត​ឈ្មោល​ផងដែរ​។ យ៉ាណា​មិញ ទឹក​ផ្លែ​ទទឹម​ជួយ​កាត់បន្ថយ​ចំនួន​មិនធម្មតា​របស់​មេជី​វិត​ឈ្មោល​បានល្អ​ជាង​អ្នក​ដែល​មិនបាន​ញ៉ាំ​។ 
 
​ជួយ​ដោះស្រាយ​បញ្ហា​ងាប់​លិង្គ​

​មែនហើយ តាម​ការសិក្សា​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Internal Journal of Impotence Research បាន​និយាយថា ទឹក​ផ្លែ​ទទឹម​ជួយ​ជម្នះ​នូវ​អាកា​រៈ​លិង្គ​មិន​ព្រម​ឡើង​រឹង​។ ការសិក្សា​នេះ​បានធ្វើ​ទៅលើ​បុរស​ចំនួន ៤២​នាក់ ដែល​សុទ្ធសឹង​តែមាន​បញ្ហា​លិ​ង្ក​មិន​ព្រម​ឡើង​រឹង និង​បាន​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​រយៈពេល ៤​សប្តាហ៍ ហើយ​ជា​លទ្ធផល​ឃើញថា ការងារ​លើ​គ្រែ​របស់​ពួកគេ​ក៏បាន​ប្រសើរ​ជាង​មុន​ដែរ​។ នេះ​ដោយសារតែ​ទឹក​ផ្លែ​ទទឹម​មាន​សារធាតុ Nitrates ដែល​វា​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ដល់​លំហូរ​ឈាម​ទៅ​ប្រដាប់ភេទ​ទេ តែ​ក៏​កាត់បន្ថយ​សម្ពាធ​អុកស៊ីតកម្ម ដែល​នាំ​ឲ្យ​លិង្គ​មិន​ព្រម​ឡើង​រឹង​ដែរ​។​
 
​ចំណាំង​៖

​បើសិនជា​អ្នក​កំពុងតែ​ប្រើ​ថ្នាំ ឬ​លេបថ្នាំ​ព្យាបាល​ជំងឺ ជាពិសេស​បញ្ហា​លិង្គ​មិន​ព្រម​ឡើង​រឹង​ហើយ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុននឹង​សាកល្បង​វិធី​មួយ​នេះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com