អត្ថបទពាណិជ្ជកម្ម
អ្នកឈ្នះទាំង៣៨នាក់ពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា បានត្រឡប់ពីអង់គ្លេសមកដល់ស្រុកខ្មែរវិញហើយ ជាមួយអនុស្សាវរីយ៍មិនអាចបំភ្លេចបាន
× ភ្នំពេញ៖ អ្នកឈ្នះរង្វាន់ដំណើរកម្សាន្តទៅចក្រភពអង់គ្លេសទាំង៣៨នាក់ ដែលចេញដំណើរពីកម្ពុជា កាលពី៥ថ្ងៃមុន បានត្រឡប់មកដល់ទឹកដីកំណើតវិញហើយ ជាមួយស្នាមញញឹម និងរូបភាពនៃដំណើរកម្សាន្ត ដែលពោរពេញដោយភាពសប្បាយរីករាយខ្លាំងបំផុត។
អូសវ៉ាលីជាមួយនឹងស្នាមញញឹម ដើរចេញតាមច្រកមកដល់របស់អ្នកដំណើរ នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ អ្នកនាង លាភ ស៊ីណា អ្នកឈ្នះរង្វាន់ម្នាក់ ក្នុងចំណោមអ្នកទាំង៣៨នាក់ បានបង្ហាញអារម្មណ៍របស់ខ្លួនថា ដំណើរកម្សាន្តនេះ ពិតជារីករាយបំផុតក្នុងឆាកជីវិតរបស់អ្នកនាង។
អ្នកនាងលាភ ស៊ីណា បន្ថែមថា៖ «ចក្រភពអង់គ្លេស គឺជាទឹកដីដ៏ស្រស់ស្អា្តតបំផុតមួយ ក្នុងក្តីស្រមៃរបស់ខ្ញុំជាយូរមកហើយ ដោយមិនដឹងថាតើនឹងសម្រេចក្តីស្រមៃនេះរបៀបណានោះឡើយ។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន ស្រាបៀរ កម្ពុជា ដែលផ្តល់នូវរង្វាន់នេះសម្រាប់ពលរដ្ឋកម្ពុជា ដែលតែងតែគាំទ្រផលិតផលមួយនេះ និងធ្វើតាមការសន្យារបស់ខ្លួនចំពោះអតិថិជន»។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com