ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម នឹងធ្វើយុទ្ធនាការទិញផលិតផលខ្មែរ នៅខេត្តមណ្ឌលគិរី ដើម្បីទាញពលរដ្ឋមកគាំទ្រ រូបពីហ្វេសប៊ុកក្រសួងកសិកម្ម
× ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០២០ នៅខេត្តមណ្ឌលគិរី ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងទាញពលរដ្ឋមកគាំទ្រ។ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៌ផលិតផលខ្មែរនេះ នៅថ្ងៃទី៥ ដល់ ៨មីនា ឆ្នាំ២០២០ នាក្រុងសែនមនោរម្យ។
ក្រសួងពាណិជ្ជកម្ម អះអាងថា ខ្លួននឹងកៀរគរផលិតផលខ្មែរ មានគុណភាពខ្ពស់ និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ រួមទាំងការវេចខ្ចប់ល្អត្រឹមត្រូវ និងអនុលោមតាមស្តង់ដារផលិតកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេសមកដាក់តាំងបង្ហាញ និងស្វែងរកដៃគូយកទៅលក់បន្ត។
«ការរៀបចំពិព័រណ៍នេះ ក្នុងគោលបំណងទូងស្គរពញ្ញាក់ស្មារតីមហាជនទូទៅ ឱ្យងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានច្រើនជាអតិបរិមា»។ នេះបើតាមក្រសួងពាណិជ្ជកម្ម ដែលបានបន្ថែមថា ការរៀបចំពិព័រណ៌នេះ គឺជាយុទ្ធសាស្ត្រជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យមានការទទួលស្គាល់ និងប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេស៕
Tag:
ប៉ាន សូរស័ក្តិ
ផលិតផលខ្មែរ
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com