ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ហាង​កាហ្វេ​ឫស្សី​ត្រឹប​ក្នុង​រាជបណ្ឌិត្យសភាកម្ពុជា ជា​កន្លែង​លក់ និង​ផ្សព្វផ្សាយ​ទឹកដោះគោ​តេ​ជោ​សែន​ឫស្សី​ត្រឹប
25, Jan 2020 , 9:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​ជោគជ័យ​ក្នុង​ការផលិត​ទឹកដោះស្រស់​នៅ​ខេត្តព្រះវិហារ​រួចមក រាជបណ្ឌិត្យសភាកម្ពុជា បានដាក់​ឲ្យ​ដំណើរការ​ហាង​កាហ្វេ​មួយ​ឈ្មោះថា កាហ្វេ​ឫស្សី​ត្រឹប ដែលមាន​ទីតាំង​ក្នុង​រាជបណ្ឌិត្យសភាកម្ពុជា​។ ហាង​កាហ្វេ​នេះ មិន​ត្រឹមតែ​ផ្តល់ជូន​កាហ្វេ​ឆ្ងាញ់​ផ្សំ​ចេញពី​វត្ថុធាតុដើម​ក្នុងស្រុក​នោះទេ ទីនេះ​នឹង​ក្លាយជា​កន្លែង​ចែកចាយ​ទឹកដោះគោ​តេ​ជោ​សែន​ឫស្សី​ត្រឹប​ដ៏​ធំ​បំផុត​នៅ​ក្រុងភ្នំពេញ​។

 
​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក រ៉ឹ​ម ភា​រី អ្នកសារព័ត៌មាន​នៃ​គេហទំព័រ​ថ្មីៗ ជាមួយ កញ្ញា ម៉ៅ សុគន្ធា ដូចតទៅ​៖ 


 
 
​កញ្ញា ម៉ៅ សុគន្ធា ជា​អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ​ហាង​កាហ្វេ​ឫស្សី​ត្រឹប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការបង្កើត​ហាង​កាហ្វេ​ដែលមាន​ទីតាំង​ក្នុង​រាជបណ្ឌិត្យសភាកម្ពុជា​នេះ គឺ​ដើម្បី​បម្រើ​ដល់​សេចក្តីត្រូវការ​របស់​ម​ន្ត្រី ឬ​អ្នកស្រាវជ្រាវ និង​និស្សិត ដែល​ចង់​ទទួលទាន​កាហ្វេ​ប៉ៃលិន និង​ទឹកដោះគោ ដែល​ផលិត​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប ខេត្តព្រះវិហារ​។ ហាង​កាហ្វេ​នេះ ក៏​នឹង​ក្លាយជា​កន្លែង​លក់​ផលិតផល​ទឹកដោះគោ ដែលជា​សមិទ្ធ​ផលរប​ស់​រាជបណ្ឌិត្យសភាកម្ពុជា​ដែរ​។
  
  
 
​កញ្ញា ម៉ៅ សុគន្ធា ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​ទីនេះ គឺជា​ស្តុក​ទឹកដោះគោ​ធំ​មួយ​។ យើង​ដឹកជញ្ជូន​ទឹកដោះគោ ពី​ឧទ្យាន​រាជបណ្ឌិត្យសភា​តេ​ជោ​សែន​ឫស្សី​ត្រឹប ក្នុង​ខេត្តព្រះវិហារ​មក​ភ្នំពេញ មក​ស្តុក​នៅទីនេះ​។ ដូច្នេះ សាធារណជន​ដែលមាន​បំណង​ជាវ​ទឹកដោះគោ​នេះ អាច​អញ្ជើញ​មក​បាន​»​។ 
 
​ប្រធាន​ផ្នែក​ទីផ្សារ​រូបនេះ បន្តថា អតិថិជន​ដែល​មក​ទីនេះ នឹង​ទទួលបាន​កាហ្វេ​រសជាតិ​ឆ្ងាញ់ ផ្សំ​ចេញពី​វត្ថុធាតុដើម​ក្នុងស្រុក និង​មានតម្លៃ​ធូរ​ថ្លៃ ថែមទាំង​បាន​អាន​សៀវភៅ​ជាច្រើន ដែលជា​ស្នាដៃ​ស្រាវជ្រាវ របស់​បញ្ញវន្ត​ជាច្រើន​នៅទីនេះ​ផងដែរ​៕ 
 










Tag:
 ទឹកដោះគោ​
 ​ឫស្សី​ត្រឹប​
 ​កាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com