អន្តរជាតិ
ការ​រាតត្បាត​ដោយ​ដង្កូវ​ហ្វូង​គំរាមកំហែង​សន្តិសុខ​ស្បៀងអាហារ​ប្រទេស ម៉ាឡាវី ក្នុង​ទ្វីបអាហ្វ្រិក​
25, Jan 2020 , 7:59 pm        
រូបភាព
ដង្កូវ Armyworm វាយ​ប្រហារ​លើ​សន្តិសុខ​ស្បៀង​ប្រទេស​ម៉ាឡាវី។ កសិករ​និយាយ​ថា ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​កសិករ​ប្រើ មិន​គ្រប់​គ្រាន់​ទេ។
ដង្កូវ Armyworm វាយ​ប្រហារ​លើ​សន្តិសុខ​ស្បៀង​ប្រទេស​ម៉ាឡាវី។ កសិករ​និយាយ​ថា ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​កសិករ​ប្រើ មិន​គ្រប់​គ្រាន់​ទេ។
ដោយ: VOA
​ម៉ាឡាវី ៖ ចាប់តាំងពី​ការចាប់ផ្តើម​រដូវភ្លៀង​កាលពី​ខែវិច្ឆិកា​មក ដង្កូវ​ប្រភេទ​នេះ​បាន​បំផ្លាញ​ដំណាំ​របស់​កសិករ​៥​សែន​គ្រួសារ​។ ពួកកសិករ​និយាយថា ថ្នាំ​សម្លាប់​សត្វល្អិត​ចង្រៃ​ដែល​រដ្ឋាភិបាល​បានផ្តល់​ឱ្យ​នោះ មាន​មិន​គ្រប់គ្រាន់ គ្មាន​ប្រសិទ្ធិភាព​ទេ ហើយ​ការណ៍​នេះ​បាន​បង្ខំ​ឱ្យ​កសិករ​ខ្លះ​វិល​ទៅរក​វិធី​តាម​ប្រពៃណី​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​សត្វល្អិត​ចង្រៃ​នេះ​។

 
​អ្នកស្រី Tereza Manuel ដែលជា​កសិករ​ម៉ាឡាវី អាយុ​២៦​ឆ្នាំ ឋិត​នៅក្នុង​ចំណោម​ពួកកសិករ​រង​ផលប៉ះពាល់​អាក្រក់​បំផុត​ដោយ​ការ​រាតត្បាត​នៃ​ដង្កូវ​ហ្វូង​នេះ​។​
 
​ជាធម្មតា ស្ត្រី​មានកូន​បីនាក់​រូបនេះ​ទទួលផល​ពោត​ជាង​៤០​កា​រ៉ុង​ពី​ចម្ការ​អ្នកស្រី​ទំហំ​២​អា ក៏ប៉ុន្តែ​នៅ​រដូវ​នេះ អ្នកស្រី​រំពឹងថា សឹងតែ​គ្មាន​បាន​អ្វី​ទាំងអស់​។​
 
​អ្នកស្រី Tereza Manuel ដែលជា​កសិករ ម៉ាឡាវី និយាយថា​៖ «​ដង្កូវ​ហ្វូង​បាន​រាតត្បាត​ចម្ការពោត​ខ្ញុំ​ទាំងស្រុង ហើយ​នៅពេលនេះ ខ្ញុំ​គ្មានអ្វី​ទ‍េ​»​។​
 
​ដង្កូវ​ហ្វូង​ជា​សត្វ​ចង្រៃ​រាតត្បាត​មកពី​ទ្វីបអាមេរិក​ដែល​បាន​បំផ្លាញ​ដំណាំ​ក្នុង​ទ្វីប អាហ្វ្រិក ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។​
 
​ដង្កូវ​ទាំងនេះ​ស៊ី​ដំណាំ​គ្រាប់​ធញ្ញជាតិ​ដូចជា​ពោត​ជាដើម​ដែលជា​អាហារ​ប្រចាំថ្ងៃ​ក្នុងប្រទេស ម៉ាឡាវី​។​
 
​អាជ្ញាធរ ម៉ាឡាវី ស្ទង់​ប្រមាណ​ថា ចាប់តាំងពី​ខែវិច្ឆិកា​មក ដង្កូវ​នេះ​បាន​បំ​ផ្ឡា​ញ​ដំណាំ​របស់​កសិករ​៥​សែន​គ្រួសារ​។ លោក Aidah Deleza ដែលជា​ប្រធាន​ជាន់ខ្ពស់​នៃ​តំបន់ Chikumbu និយាយថា​៖ «​ការណ៍​នេះ​មានន័យថា នៅពេលនេះ​មានការ​ស្រេកឃ្លាន​មួយលើកទៀត​។​យើង​នឹង​ប្រឈម​នឹង​ការស្រេកឃ្លាន​ក្នុង​តំបន់​នេះ​។ មាន​ភូមិ​ជាច្រើន​ដែល​រង​ផលប៉ះពាល់ ហើយ​ដូចដែល​ខ្ញុំ​បាន​និយាយ​ហើយ​ថា ការណ៍​នេះ​មានន័យថា​ជាការ​ស្រេកឃ្លាន​នៅពេលនេះ​។ ដូច្នេះ​យើង​ត្រូវការ​អន្តរាគមន៍​រប​ស់​រដ្ឋា​ភិ​បា​ល‍​»​។​
 
​ក្រសួងកសិកម្ម ម៉ាឡាវី និយាយថា ការ​រាតត្បាត​ដោយ​ដង្កូវ​ហ្វូង​នោះ​បណ្តាលមកពី​អាកាសធាតុ​។​
 
​ក្រសួង​នេះ​បាន​ចែក​ថ្នាំ​សម្លាប់​សត្វល្អិត​ចង្រៃ​ដោយ​ឥតគិតថ្លៃ​ដល់​ពួកកសិករ​រង​ដែល​ផលប៉ះពាល់ ក៏ប៉ុន្តែ​បានទទួល​ការ​ត្អូញត្អែរថា ថ្នាំ​ទាំងនេះ​គ្មាន​បានការ​ទេ​។ អ្នកស្រី Hillary Ching'anda នៃ​ក្រសួងកសិកម្ម និយាយថា​៖ «​បញ្ហា​គឺថា កសិករ​ភាគច្រើន​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត នៅពេល​ដង្កូវ​ធំ​ទៅហើយ​។ ជា​លទ្ធផល ដង្កូវ​ទាំងនេះ​មិន​ងាប់​ទេ ពីព្រោះ​វាចា​ស់​គ្រប់គ្រាន់​ក្នុងការ​ទប់ទល់​នឹង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ទាំង​ន‍េះ​»​។​
 
​ពួកកសិករ​ដូចជា​អ្នកស្រី Manuel ជាដើម​ពឹងពាក់​លើ​ថ្នាំ​ផលិត​ក្នុងស្រុក​ដើម្បី​កម្ចាត់​សត្វ​ដង្កូវ​ចង្រៃ​ទាំងនេះ​។​
 
​អ្នកស្រី Tereza Manuel ដែលជា​កសិករ ម៉ាឡាវី និយាយថា​៖ «​ក្នុងឋានៈ​ជា​កសិករ យើង​ប្រើ​វិធី​តាម​ប្រពៃណី​របស់​យើង​ផ្ទាល់ ដូចជា​ចាក់ទឹក​ស៊ុប​ត្រី​តូចៗ ដាក់​ស្លឹក neem និង​ម្សៅ​សាប៊ូ​ទៅក្នុង​ដីចម្កា​រ‍​»​។​
 
​ក៏ប៉ុន្តែ​ពួកកសិករ ម៉ាឡាវី និយាយថា ពួកគេ​ត្រូវការ​ជំនួយ​ថែមទៀត​ដើម្បី​រើប​ពី​ការខូចខាត​ដោយសារ​សត្វ​ដង្កូវ​ចង្រៃ​ទាំងនេះ​។ កសិករ Adiya John និយាយថា​៖ «​ដោយសារ​រដ្ឋាភិបាល​ទ​ទួល​ស្គាល់​ថា ការ​រាតត្បាត​ដោយ​ដង្កូវ​ទាំងនេះ​មាន​ភាព​ធំធេង អ្វីដែល​យើង​ចង់បាន​គឺ​សូមឱ្យ​រដ្ឋាភិបាល​ផ្តល់​ពូជ​ធញ្ញជាតិ​ឱ្យ​យើង​ឬមួយ​រដ្ឋាភិបាល​គួរផ្តល់​ស្បៀងអាហារ​ឱ្យ​យើង​រហូតដល់​រដូវ​ដាំ​ដុះ​លើក​ក្រោ​យ‍​»​។​
 
​អាជ្ញាធរ ម៉ាឡាវី និយាយថា ក្នុងពេល​ឆាប់ៗ​នេះ ពួកគេ​នឹង​ចែក​គ្រាប់ពូជ​ធញ្ញជាតិ​ឱ្យ​ពួកកសិករ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការ​រាតត្បាត​ដោយ​សត្វ​ដង្កូវ​ចង្រៃ​ទាំងនេះ​។​
 
​ការ​រាតត្បាត​ដោយ​ដង្កូវ​ហ្វូង​កាលពី​ឆ្នាំ​២០១៧​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស ម៉ាឡាវី​ប្រកាសថា ស្រុក​ចំនួន​២០​ក្នុង​បណ្តា​ស្រុក​២៨​នៃ​ប្រទេស​នេះ​ជា​តំបន់​មាន​មហន្តរាយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com