ពីនេះ ពីនោះ
ព័ត៍មានសុខភាព
“​ទឹកឃ្មុំ​លាយ​ក្រូចឆ្មារ​” ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជាច្រើន​
25, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទោះបី​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ធ្លាប់​ទទួលទាន​ទឹកក្រូច​ឆ្មារ ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​ទេ​ថា​ប្រសិនបើ​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់​និង​ទឹកឃ្មុំ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​នោះ​វា​នឹង​ក្លាយជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​មួយ​ដ៏​ប្រសើរ​អាច​ព្យាបាល​ដោះស្រាយ​បញ្ហា​សុខភាព​ផ្សេងៗ​បាន​។​ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​ធ្វើ​ទឹកក្រូច​ឆ្មារ​ទឹកឃ្មុំ រួមជាមួយ​អត្ថប្រយោជន៍​គួរឱ្យភ្ញាក់ផ្អើល​នៃ​ភេសជ្ជៈ​បែប​ធម្មជាតិ​នេះ ៖

 
១. ជួយ​ឱ្យ​ស្រក​គីឡូ​និង​កម្ចាត់​ខ្លាញ់​ក្បាលពោះ​
 
​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ក្រូចឆ្មារ​ជួយ​បំបែក​កោសិកា​ខ្លាញ់​។ រីឯ​ទឹកឃ្មុំ​ផ្ដល់ឱ្យ​រាងកាយ​នូវ​ថាមពល​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​នៅពេល​ព្រឹក​លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ រួច​បន្ថែម​ទឹកក្រូច​ឆ្មារ​ស្រស់​ចំនួន​ម្ខាង​ចូល​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​។​
 
២. ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ផ្លូវដង្ហើម​
 
​នោះ​ក៏​ព្រោះតែ​ភេសជ្ជៈ​នេះ​មាន​ប្រសិទ្ធិភាព​សម្រួល​ផ្លូវដង្ហើម​និង​ពង្រា​វ​ស្លេស​។​ម្យ៉ាងវិញទៀត​ភេសជ្ជៈ​ក្រូចឆ្មារ​ទឹកឃ្មុំ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​និង​ការ​រលាក​ដែល​ជួយ​ក្នុងការ​ព្យាបាល​បញ្ហា​ផ្លូវដង្ហើម​បាន​យ៉ាង​ប្រសើរ​។ ភេសជ្ជៈ​នេះ​ក៏​ល្អ​សម្រាប់​អ្នកជំងឺ​ហឺត​ដោយ​វីតាមីន C នៃ​ក្រូចឆ្មារ​ជួយ​ពង្រឹង​ប្រព័ន្ធ​ផ្លូវដង្ហើម​ដែល​សម្រួល​ដល់​ការដកដង្ហើម​។ គ្រាន់តែ​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់ ២ ស្លាបព្រា​កាហ្វេ​និង​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ រួច​កូរ​អោយ​សព្វ​។ កុំ​ភ្លេច​ទទួលទាន​ភេសជ្ជៈ​នេះ​អោយបាន​ពី ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​។​
 
៣. ជួយ​បំបាត់​ស្នាម​ខ្មៅ​លើ​ស្បែក​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ក្រូចឆ្មារ​និង​ទឹកឃ្មុំ​ក្នុង​បរិមាណ​ស្មើគ្នា​។ រួច​លាប​លើ​តំបន់​ស្បែក​ដែលមាន​បញ្ហា​និង​ទុកចោល​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី​សិន​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​
 
៤. កម្ចាត់​មុន​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ក្រូចឆ្មារ​និង​ទឹកឃ្មុំ​ក្នុង​បរិមាណ​ស្មើគ្នា​។ លាប​ល្បាយ​លើ​មុន​និង​ទុកចោល​សម្រាប់​រយៈពេល ៥ នាទី​សឹម​លាង​សម្អាត​ចេញ​។​
 
៥. ព្យាបាល​ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​
 
​នោះ​ក៏​ព្រោះតែ​ភេសជ្ជៈ​នេះ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។ ដាំទឹក​ធម្មតា កន្លះ​លីត្រ ឱ្យ​ពុះ រួច​បន្ថែម​ខ្ញី ២ ចំណិត ចូល​។ បន្ថែម​ទឹកឃ្មុំ​និង​ទឹក​ក្រូចឆ្មារ ៣ ស្លាបព្រា​បាយ​ចូល​ហើយ​កូរ​ឱ្យ​សព្វ​។ ត្រង​កាក​ខ្ញី​ចេញ រួច​ទទួលទាន​ឱ្យបាន​យ៉ាងហោចណាស់​
​ពី ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​។​
 
៦. ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​
 
​ក្រូចឆ្មារ​ទឹកឃ្មុំ គឺមាន​អត្ថប្រយោជន៍​ណាស់​ក្នុងការ​ព្យាបាល​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​។ អ្នក​អាច​លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​និង​ទឹក​ក្រូចឆ្មារ​ស្រស់ ២ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ​។ ភេសជ្ជៈ​ក្រូចឆ្មារ​ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​បង្កើន​ការផលិត​អាស៊ីត​ក្រពះ​និង​ទឹក​ប្រ​ម៉ាត់​ដែល​ជួយ​សម្រួល​ដល់​ការ​បំបែក​រំលាយ​អាហារ រួមទាំង​ការ​ស្រូបយក​សារធាតុចិញ្ចឹម​។ ដូច្នេះ​អ្នកនឹង​ជៀស​ផុតពី​បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com