ជាតិ
ភរិយា​សម្ដេច ហេង សំរិន ត្រូវ​បានផ្ដល់​គោរមងារ​ជា សម្ដេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង​សំរិន​
25, Jan 2020 , 2:57 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​ផ្ដល់​គោរមងារ​លោកស្រី សៅ ទី ហេង​សំរិន ជាស​ម្ដេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង​សំរិន ។​



​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា លោកស្រី សៅ ទី ហេង​សំរិន បាន​គាំទ្រ តស៊ូ​ក​ក្នុងការ​រំដោះជាតិ ជា​អ្នកស្នេហាជាតិ ការពារជាតិ​និង​សាសនា និង​គាំពារ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​មាគ៌ា​នយោបាយ​បង្រួបបង្រួម​ជាតិ​ផ្សះផ្សារ​ជាតិ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​។ លោកស្រី​បាន​បរិច្ចាគ​កម្លាំងកាយ​ចិត្ត និង​ទ្រព្យធន ជូន​សង្គមជាតិ និង​បាន​ជួយ​កសាង​សមិទ្ធផល​នានា​។ ហេតុនេះ​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ផ្ដល់​គោរមងារ​ជាស​ម្ដេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង​សំរិន ៕
 

Tag:
 សៅ​ទី ហេង​សំរិន​
© រក្សាសិទ្ធិដោយ thmeythmey.com