ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
លោក ឡុង ស៊ីណា​៖«​ចូលឆ្នាំ​ចិន​នេះ ខ្ញុំ​លក់​ជ្រូក​ខ្វៃ​បាន​ថ្លៃ​ទ្វេ​រដង ហើយ​រក​ជ្រូក​ឱ្យគេ​មិនបាន​ទៀត​»
25, Jan 2020 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ អស់​រយៈ​បួន​ឆ្នាំ​មកហើយ ដែល​លោក​ឡុង ស៊ីណា ប្រកបមុខរបរ​កាប់ និង​ខ្វៃ​ជ្រូក​លក់ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​ពិធីសែនព្រេន​បែប​ប្រពៃណី​ចិន​ផ្សេងៗ​។ សម្រាប់​បុណ្យចូលឆ្នាំ​ចិន និង​វៀតណាម ឆ្នាំ​២០២០​នេះ  លោក ស៊ីណា បាន​អះអាងថា ជ្រូក​ខ្វៃ​របស់លោក គឺ​លក់បាន​តម្លៃ​ខ្ពស់ជាង​រាល់​ឆ្នាំ​ជិត​ទ្វេ​រដង ដោយ​ជ្រូក​ខ្វៃ​មួយ​ក្បាល​មានតម្លៃ​ពី​៦០-៩០​ម៉ឺន​រៀល​។​

 
​បើតាម លោក ឡុង ស៊ីណា ជ្រូក​ខ្វៃ​ឆ្នាំនេះ​គឺ​លក់ដាច់ ប៉ុន្តែ​ថ្លៃ​ជាង​រាល់​ឆ្នាំ​ធ្វើឱ្យ​អ្នកទិញ​ខ្លះ​សាញ​នឹង​តម្លៃ​។ អាជីវករ​ដែល​ប្រកប​របរ​ធ្វើ​ជ្រូក​ខ្វៃ​លក់​នៅ​សង្កាត់​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ រូបនេះ បាន​និយាយ​ដូច្នេះ​៖«​ឆ្នាំមុន ជ្រូក​ខ្វៃ​ទម្ងន់​១០​គីឡូ មានតម្លៃ​ពី​៥២-៥៥​ម៉ឺន​រៀល​។ ដោយឡែក ឆ្នាំនេះ ជ្រូក​ខ្វៃ​ទម្ងន់​ដូចគ្នា គឺមាន​តម្លៃ​រហូតដល់​៨០-៩០​ម៉ឺន​រៀល​»​។ ថ្វី​ដ្បិត​ជ្រូក​ឆ្នាំ​២០២០​នេះ ថ្លៃ​ក៏ពិតមែន តែមាន​អ្នកបញ្ជា​ទិញ​ច្រើន រក​ជ្រូក​លក់​ឱ្យគេ​ពុំបាន ដោយសារ​កសិករ​នៅតាម​ខេត្ត​នានា ចិញ្ចឹម​ជ្រូក​មិនសូវ​បាន​។ នេះ​ជាការ​លើកឡើង​របស់​អា​ជីវ​ករ​វ័យ​៤២​ឆ្នាំ​រូបនេះ​។ 
 
​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ លោក ឡុង ស៊ីណា បាន​ប្រមូល​ទិញ​ជ្រូក​ពី​កសិករ​តាម​ខេត្ត​បានត្រឹមតែ​២៥០​ក្បាល​ប៉ុណ្ណោះ ខណៈដែល​មានការ​បញ្ជា​ទិញ លើសពី​បរិមាណ​ជ្រូក​ដែល​លោក​មាន​។ ជ្រូក​ដែល​លោក ឡុង ស៊ីណា ប្រមូល​ទិញ​ពី​កសិករ គឺមាន​ប្រភព​មកពី​ខេត្តព្រះវិហារ​, កំពង់ធំ​, រតនគិរី និង​មណ្ឌលគិរី​៕
 
​នា​រដូវចូលឆ្នាំ​ចិន​-​វៀតណាម ឆ្នាំ​២០២០​នេះ លោក ឡុង ស៊ីណា ដែល​ប្រក​បរបរ​ធ្វើ​ជ្រូក​ខ្វៃ​លក់​នៅ​សង្កាត់​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជ្រូក​ខ្វៃ​ឆ្នាំនេះ​គឺ​លក់ដាច់ ប៉ុន្តែ ថ្លៃ​ជាង​រាល់​ឆ្នាំ​ដែល​ធ្វើឱ្យ​អ្នកទិញ​ខ្លះ​សាញ​នឹង​តម្លៃ​។ លោក ស៊ីណា បញ្ជាក់ថា ឆ្នាំមុន ជ្រូក​ខ្វៃ​ទម្ងន់​១០​គីឡូ មានតម្លៃ​ពី​៥២-៥៥​ម៉ឺន​រៀល ខណៈ​ឆ្នាំ​២០២០​នេះ ជ្រូក​ខ្វៃ​ទម្ងន់​ដូចគ្នា គឺមាន​តម្លៃ​រហូតដល់​៨០-៩០​ម៉ឺន​រៀល​។ ថ្វី​ដ្បិត​ជ្រូក​ឆ្នាំនេះ ថ្លៃ​ក៏ពិតមែន តែមាន​អ្នកបញ្ជា​ទិញ​ច្រើន រក​ជ្រូក​លក់​ឱ្យគេ​ពុំបាន ដោយសារ​កសិករ​នៅតាម​ខេត្ត​នានា ចិញ្ចឹម​ជ្រូក​មិនសូវ​បាន​៕ 
 

Tag:
 ចូលឆ្នាំ​ចិន​
  ជ្រូក​ខ្វៃ​
© រក្សាសិទ្ធិដោយ thmeythmey.com