អន្តរជាតិ
ការជំនុំជម្រះ​ការចោទប្រកាន់​ដកតំណែង​ប្រធានាធិបតី​ជាការ​សាកល្បង​អំណាច​ដ៏​ខ្លាំង​បំផុត​របស់​ព្រឹទ្ធសភា​
26, Jan 2020 , 12:59 pm        
រូបភាព
មេដឹកនាំ​ភាគ​ច្រើន​នៃ​ព្រឹទ្ធសភា​ លោក Mitch McConnell ដើរ​ចេញ​ពី​បន្ទប់​ជំនុំជម្រះ​ក្នុង​ពេល​ចាប់​ផ្ដើម​នៃ​ការ​ជំនុំ​ជម្រះ​ដក​តំណែង​លោក ដូណាល់ ត្រាំ ដែល​ជាប់​ចោទ​ពី​បទ​រំលោភ​អំណាច និង​រារាង​សភា នៅ​រដ្ឋសភា កាល​ពី​ថ្ងៃទី​២១ មករា ២០២០។
មេដឹកនាំ​ភាគ​ច្រើន​នៃ​ព្រឹទ្ធសភា​ លោក Mitch McConnell ដើរ​ចេញ​ពី​បន្ទប់​ជំនុំជម្រះ​ក្នុង​ពេល​ចាប់​ផ្ដើម​នៃ​ការ​ជំនុំ​ជម្រះ​ដក​តំណែង​លោក ដូណាល់ ត្រាំ ដែល​ជាប់​ចោទ​ពី​បទ​រំលោភ​អំណាច និង​រារាង​សភា នៅ​រដ្ឋសភា កាល​ពី​ថ្ងៃទី​២១ មករា ២០២០។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក ចែងថា ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការជំនុំជម្រះ​ការចោទប្រកាន់​ដកហូត​ប្រធានាធិបតី​ចេញពី​តំណែង​។ ក៏ប៉ុន្តែ រដ្ឋធម្មនុញ្ញ​នោះ មិនបាន​ចែងថា តើ​ការជំនុំជម្រះ​នោះ ត្រូវធ្វើ​យ៉ាងដូចម្តេច​ទេ​។ ខណៈ​ដែលមាន​បទបញ្ញត្តិ​ខ្លះ​ដែល​កំណត់​ពី​ការជំនុំជម្រះ​នេះ សេចក្តីណែនាំ​ភាគច្រើន​នៃ​ការជំនុំជម្រះ​នេះ នឹងត្រូវ​កំណត់ដោយ​លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​របស់​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​។​

 
​នៅ​ខាងក្រោយ​នៃ​ការអំពាវនាវ​ប្រកបដោយ​ពាក្យ​ទន់ភ្លន់​មាន​ការពិត​ជាក់ស្តែង​ថា​៖ លោក McConnell មានអំណាច​ដើម្បី​កំណត់​ដំណើរការ​នៃ​ការជំនុំជម្រះ​ការចោទប្រកាន់​ដកហូត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ចេញពី​តំណែង​។ ហើយ​លោក​ត្រូវបាន​គេ​ស្គាល់​ចំពោះ​ការត្រួតត្រា​ដ៏​ម៉ឺងម៉ាត់​លើ​ពួក​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​របស់លោក​។​
 
​ជ័យជម្នះ​ខាង​ពាណិជ្ជកម្ម​និង​ការបោះឆ្នោត​សម្រាប់​លោក McConnell ធ្វើ​ឲ្យ​លោក​ទទួលជោគជ័យ​ក្នុង​គោលដៅ​នៃ​ជីវិត​របស់លោក​ក្លាយជា​មេដឹកនាំ​សំឡេង​ភាគច្រើន​របស់​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​។​
 
​លោក​កើត​នៅក្នុង​រដ្ឋ​អា​ឡា​បា​ម៉ា លោក McConnell បាន​ជម្នះ​ជំងឺ​ស្វិតដៃជើង​ប៉ូ​លី​យ៉ូ​នៅពេល​ជា​កុមារភាព​មុន​ប្តូរ​ទីលំនៅ​ទៅ​រដ្ឋ Kentucky នៅពេលដែល​លោក​មាន​អាយុ​១៤​ឆ្នាំ​។ នៅ​អាយុ​២២​ឆ្នាំ លោក បាន​ហាត់​ធ្វើការ​ងារ​នៅឯ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​។​
 
​ដំណើរ​ជីវិត​របស់លោក McConnell ក្លាយជា​មេដឹកនាំ​កំពូល​របស់​ព្រឹទ្ធសភា បានចាប់ផ្តើម​នៅ​ឆ្នាំ​១៩៨៤ នៅពេល​ផ្តួល​សមាជិក​ព្រឹទ្ធសភា​កាន់ដំណែង​ខាង​គណបក្ស​ប្រជា​ធិ​បេ​តេ​យ្យ​ដោយ​ឈ្នះ​សន្លឹកឆ្នោត​ប្រហែល​៥​ពាន់​សំឡេង ដែល​បាន​ក្លាយជា​គណបក្ស​សាធារណរដ្ឋ​លើកដំបូង​ឈ្នះ​កាន់ដំណែង​នៅ​រដ្ឋ Kentucky ក្នុង​រយៈពេល​១៦​ឆ្នាំ​។​
 
​ការ​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​ម្នាក់​របស់​សហរដ្ឋអាមេរិក​ជា​គោលដៅ​នៃ​ការជាប់ឆ្នោត​តែមួយគត់​របស់លោក​។ ពេល​ស្ថិតក្នុង​ព្រឹទ្ធសភា លោក McConnell បានកំណត់​ទស្សនវិស័យ​ស្តីពី​តួនាទី​ជា​មេដឹកនាំ​។ ការ​ខំប្រឹងប្រែង​របស់លោក​ដើម្បី​បង្អាក់​ការប៉ុនប៉ង​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​ដើម្បី​កំណត់​ការរួម​វិភាគ​និង​ការចំណាយ​ថវិកា​ដល់​យុទ្ធនាការ​បោះឆ្នោត បានធ្វើ​ឲ្យ​លោក​មានការ​គាំទ្រ​ពីស​ហការី​ខាង​គណបក្ស​សា​ធារ ណ​រដ្ឋ​។ លោក Darryl West នៃ​វិទ្យាស្ថាន Brookings បាន​ថ្លែងថា​៖ «​គ្មាន​នរណា​ដែល​ដឹង​ពី​ព្រឹទ្ធសភា​ជាង​លោក Mitch McConnell ទេ​។ លោក បាន​ស្ថិតនៅ​ទីនោះ​ជា​យូរ យា​មកហើយ​។ លោក​ដឹងថា អ្វីដែល​មូលដ្ឋាន​ត្រូវការ​និង​ផលប្រយោជន៍​នានា​របស់ សមាជិក​ព្រឹទ្ធសភា​ផ្សេងៗ​ទៀត ជាពិសេស ខាង​គណបក្ស​សាធារណរដ្ឋ​»​។​
 
​ពេលដែល​ពួក​គណបក្ស​សាធារណរដ្ឋ ជា​សំឡេង​ភាគតិច លោក McConnell បាន​គ្រប់គ្រង​ច្បាប់​ដ៏​សម្ងាត់​របស់​ព្រឹទ្ធសភា​។ ក្នុងចំណោម​ច្បាប់​ទាំងនោះ​មាន​៖ កល​យុទ្ធ​នៃ​ការពន្យា​ពេលដែល​អនុញ្ញាតិ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​និយាយ​នៅ​សម័យប្រជុំ​ព្រឹទ្ធសភា​ទៅតាម​លទ្ធភាព​អាច​ធ្វើបាន​នៅក្នុង​ការ​ខំប្រឹងប្រែង​ដើម្បី​កែប្រែ​សេចក្តីព្រាងច្បាប់​។​
 
​សមត្ថភាព​របស់លោក McConnell ដើម្បី​រាំងខ្ទប់​ការ​ខំប្រឹងប្រែង​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដោយបាន​ការគាំទ្រ​ពី​ពួក​គណបក្ស​សាធារណរដ្ឋ​ក្នុង​ព្រឹទ្ធសភា​ដែល​បាន​បោះឆ្នោត​ឲ្យ​លោក​កាន់ដំណែង​ជា​មេដឹកនាំ​របស់​ពួកគេ​នៅ​ឆ្នាំ​២០០៧​។​
 
​នៅពេលដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០០៨ លោក McConnell ជា​អ្នក​សាធារណរដ្ឋ​តែ​ម្នាក់​គត់​នៅក្នុង​ខ្សែបន្ទាត់​ការពារ​។ នៅ​ឆ្នាំ​២០២០ លោក មិនបាន​លាក់លាម​អំពី​អ្វី​ដែលជា​គោលដៅ​របស់​គណបក្ស​សាធារណរដ្ឋ​ដើម្បី​ធ្វើ​សេចក្តីថ្លែងការណ៍​ដែល​ធ្វើ​ឲ្យ​លោក McConnell ល្បីល្បាញ​ដោយ​ធ្វើ​ឲ្យ​គណបក្ស​របស់លោក​ផ្ទាល់​មានការ​សប្បាយរីករាយ ហើយ​និង​ការខឹង​សម្បា​ពី​ពួក​ប្រជាធិបតេយ្យ​។ លោក McConnell បាន​ថ្លែងថា​៖ «​មួយ​សប្តាហ៍​កន្លងមក​នេះ អ្នកខ្លះ និយាយថា វា​ជាការ​ច្រឡើសបើស​របស់ខ្ញុំ​ដែល​និយាយថា អាទិភាព​កំពូល​ខាង​នយោបាយ​នៅ​រយៈពេល​២​ឆ្នាំ​បន្ទាប់​ទៀត គឺ​ទប់ស្កាត់​អាណត្តិ​ទី​២​របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នោះ​»​។​
 
​លោក អូ​បា​ម៉ា បាន​ជាប់ឆ្នោត​ប្រធានាធិបតី​ម្តងទៀត ក៏ប៉ុន្តែ លោក McConnell នៅ​ទីបញ្ចប់ ជា​អ្នកសម្រេច​នៅ​ឆ្នាំ​២០១៦ ដោយបាន​បដិសេធ​ការរៀបចំ​សវនាការ​ឬ​ការបោះឆ្នោត​ស្តីពី​ការតែងតាំង​លោក Merrick Garland ដែល​ត្រូវ​តែងតាំង​ដោយ​លោក​អូ​បា​ម៉ា​ជា​ចៅក្រម​តុលាការ​កំពូល​។ តំណែង​នៅ​ទំនេរ​នេះ​និង​តំណែង​ជាច្រើន​ទៀត​ក្នុង​តុលាការ​សហព័ន្ធ បាន​ត្រូវបំពេញ​ដោយ​លោក​ដូ​ណា​ល់ ត្រាំ​ខាង​គណបក្ស​សា​ធា រណ​រដ្ឋ​នៅពេល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​។​
 
​លោក McConnell បាន​ថ្លែង​ក្នុង​សវនាការ​ចោទប្រកាន់​ដកហូត​ប្រធានាធិបតី​ត្រាំ​ចេញពី​តំណែង​ថា​៖ «​ខ្ញុំ មិនមែនជា​គណៈវិនិច្ឆ័យ​ទេ​។​ការជំនុំជម្រះ​នេះ​ជា​ដំណើរ​ការន​យោ បាយ​»​។​
 
​ឥឡូវនេះ លោក​ត្រាំ ប្រឈម​ការជំនុំជម្រះ​ការចោទប្រកាន់​ដកហូត​ចេញពី​តំណែង​នៅក្នុង​ព្រឹទ្ធសភា​។ ក្នុងឋានៈ​ជា​មេដឹកនាំ​សំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា លោក McConnell បាន​បោះឆ្នោត​ធ្វើ​ឲ្យ​មានដំណើរ​ការជំនុំជម្រះ​នេះ​។ លោក​បាន​សារភាព​ពី​យុទ្ធសាស្ត្រ​សម្របសម្រួល​ជាមួយ​ពួក​មេធាវី​របស់​ប្រធានាធិបតី​ត្រាំ ដោយ​ប្រាប់​ពួក​អ្នកយកព័ត៌មាន​ថា លោក មិនមែនជា​គណៈវិនិច្ឆ័យ​ទេ​។ នេះ​ជា​ដំណើរការ​ន​យោ បាយ​។ លោក Darryl West នៃ​វិទ្យាស្ថាន Brookings ថ្លែងថា​៖ «​គោលបំណង​ដ៏​សំខាន់​របស់លោក McConnell គឺ​រក្សា​ការត្រួតត្រា​ព្រឹទ្ធសភា​សម្រាប់​គណបក្ស​សាធារណរដ្ឋ​។​គ្រប់​រាល់​សម្រេច​ដែល​លោក​ធ្វើជា​ការឆ្លុះបញ្ចាំង​អំពី​រឿងនេះ​»​។​
 
​ដោយ​ពួក​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ជាច្រើន​បាន​ប្រឈម​យុទ្ធនា ការបោះឆ្នោត​ដ៏​លំបាក​នៅក្នុង​រដ្ឋ​មួយចំនួន​ដូចជា​៖ រដ្ឋ Maine, Colorado​និង​រដ្ឋ​អា​រី ហ្សូ​ណា នយោបាយ​នៃ​ការជំនុំជម្រះ​ការចោទប្រកាន់​ដកហូត​ប្រធានាធិបតី​ចេញពី​តំណែង​របស់លោក McConnell អាច​កំណត់ថា​តើ​លោក អាច​កាន់កាប់​ការងារ​ដែល​សុ​ប​ន្តិ​របស់លោក​គឺៈ​មេដឹកនាំ​សំឡេង​ភាគច្រើន​ព្រឹទ្ធសភា​បានដែរ​ទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com