ជាតិ
សេដ្ឋកិច្ច
ចិន បាន​វិនិយោគ​ផ្នែក​សណ្ឋាគារ​នៅ​កម្ពុជា ជាង​៤,០០០​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៩
26, Jan 2020 , 1:59 pm        
រូបភាព
រង្វង់មូល​តោពីរនៅ​ខេត្ត​ព្រះសីហនុ មាន​សំណង់សណ្ឋាគារជាច្រើន​របស់ចិន។ រូបថត AFP
រង្វង់មូល​តោពីរនៅ​ខេត្ត​ព្រះសីហនុ មាន​សំណង់សណ្ឋាគារជាច្រើន​របស់ចិន។ រូបថត AFP
​ភ្នំពេញ​៖ រយៈពេល​៨​ខែ នៃ​ឆ្នាំ​២០១៩ ពោល​ចាប់ពី​ខែមករា ដល់​ខែសីហា ចិន បាន​វិនិយោគ​លើ​ផ្នែក​សណ្ឋាគារ និង​គម្រោងការ​អភិវឌ្ឍ​ធំៗ​នានា​នៅ​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៤,៣០០ លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ លោក យិន ណាត ប្រធាន​នាយកដ្ឋាន​វិនិយោគ​ទេសចរណ៍ ដែល​ផ្តល់ឱ្យ​សារព័ត៌មាន​ThmeyThmey កាលពី​ថ្ងៃទី​២១​មករា ឆ្នាំ​២០២០​។

 
​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា ទឹកប្រាក់​វិនិយោគ​ខាងលើនេះ គឺ​ស្ថិតនៅក្នុង​គម្រោង​ចំនួន​១៤ ដោយ​ភាគច្រើន​សាងសង់​សណ្ឋាគារ ចាប់​កម្រិត​ផ្កាយ​៣ ដែលមាន​ជាង​៣០០​បន្ទប់ រហូតដល់​ជាង​១០០០​បន្ទប់ ក្នុង​កម្រិត​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​។ ក្នុង​ទំហំ​វិនិយោគ​នេះ ក៏មាន​គម្រោង​អភិវឌ្ឍន៍​កោះ​ឋានសួគ៌ នៅ​ខេត្ត​ព្រះសីហនុ និង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ទេសចរណ៍ ជាដើម​។ 
 
​សូមជម្រាបថា ចាប់ពី​ឆ្នាំ​១៩៩៤-២០១៨ ចិន​បាន​វិនិយោគ​នៅ​កម្ពុជា ចំនួន​១៩៧​គម្រោង ដែលមាន​ទុនវិនិយោគ ១១,៣៤៤ លាន​ដុល្លារ​។  ក្នុងនោះ មាន​១២​គម្រោង ដែលមាន​ទុនវិនិយោគ ៩៤៥​លាន​ដុល្លារ នៅ​ចន្លោះ​ឆ្នាំ​២០០៣-២០១៨​។ ក្រៅពី​គម្រោង​វិនិយោគ​ធំៗ​ទាំងនេះ ចិន​ក៏បាន​កាន់កាប់​អាជីវកម្ម លើ​ផ្នែក​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ទេសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ និង​សេវា​ស្នាក់នៅ ចំនួន​២៦២​កន្លែង ជាមួយនឹង​សេវា​មគ្គទេសក៍​ដែល​និយាយ​ភាសា​ចិន​ជាង​១,០០០​នាក់​ផងដែរ​៕
 

Tag:
 ទេសចរណ៍​
  ចូលឆ្នាំ​ចិន​
 ​វិនិយោគ​
 ​សណ្ឋាគារ​
© រក្សាសិទ្ធិដោយ thmeythmey.com