ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មេភូមិ​បង្កោង​ចង់ឱ្យ​យុវជន​ជំនាន់​ក្រោយ​អភិរក្ស​ពិធី​ចាប់​ត្រី​ដែលជា​ប្រពៃណី​បន្សល់​ពី​ដូនតា​មក​
26, Jan 2020 , 4:19 pm        
រូបភាព
​សៀមរាប​៖ ពិធីបុណ្យ​ចាប់​ត្រី គឺជា​ទំនៀម​មួយ​របស់​អ្នកភូមិ​បង្កោង សង្កាត់​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ អ្នកភូមិ​តែង​រៀបចំ​ពិធី​នេះ​នៅ​ថ្ងៃ​១​កើត ខែមាឃ ដើម្បី​ចុះ​ចាប់​ត្រី​រួមគ្នា​នៅក្នុង​ភូមិ​ដ៏​ធំ​មួយ​។ ត្រី​ដែល​បាន ប្រជាពលរដ្ឋ​យកទៅ​បរិភោគ​រៀងៗ​ខ្លួន​និង​ទុក​ខ្លះ​ដើម្បី​ធ្វើ​ទឹក​សម្ល​នំ​បញ្ចុក សម្រាប់​ពិធី​ឡើង​មាឃ​នៅ​ថ្ងៃ ៣​កើត ដែល​ឆ្នាំនេះ​ត្រូវ​នឹង​ថ្ងៃទី​២៧ មករា​។ អ្នកភូមិ​ធ្វើ​ពិធី​នេះ​នៅ​សាលាឆទាន ដោយ​យកនំ​បញ្ចុក ភេសជ្ជៈ​រៀងៗ​ខ្លួន​ក្នុង​កិច្ច​ពិធី​ដែលជា​ទំនៀម​ពី​បុរាណ​នេះ​។

 
​មេភូមិ​បង្កោង លោក ពេជ្រ ឃិន ដែល​ដឹកនាំ​រៀបចំ​ពិធី​នេះ​ប្រាប់ថា ពិធី​នេះ​បង្ហាញ​ពី​សាមគ្គីភាព​របស់​អ្នកភូមិ​ដែលមាន​តាំងពី​ដូនតា​មក​។ ក្នុងនាម​ជា​ចាស់​ព្រឹទ្ធិ​ចា​រ្យ លោក​មេភូមិ​បង្កោង​ក៏​បារម្ភ​ពី​ការបាត់បង់​ទំនៀម​នេះដែរ និង​ចង់ឱ្យ​យុវជន​ជំនាន់​ក្រោយ បន្ត​អភិរក្ស​ពិធី​នេះ​ទុក​សម្រាប់​អ្នកជំនាន់ក្រោយៗ​ទៀត​។​

​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ពេជ្រ ឃិន មេភូមិ​បង្កោង​ក្នុង​ពិធី​ចាប់​ត្រី​នា​ព្រឹក​ព្រលឹម​ថ្ងៃទី​២៥ មករា ឆ្នាំ​២០២០ ដូចតទៅ​



 
​គួរ​បញ្ជាក់ថា ពិធី​ចាប់​ត្រី​នៅ​ឆ្នាំនេះ​មាន​អ្នកចូលរួម​ប្រមាណ​៥០០​នាក់ ដែល​សុទ្ធសឹង​ជា​អ្នកភូមិ​បង្កោង និង​មិន​អនុញ្ញាតឱ្យ​អ្នកភូមិ​ផ្សេង​ចូលរួម​ឡើយ​។ ពិធី​នេះ​អនុញ្ញាតឱ្យ​ប្រើប្រាស់​តែ​ឧបករណ៍​នេសាទ​បែប​បុរាណ​តែប៉ុណ្ណោះ​មានដូចជា អង្រុត សំណាញ់ និង​ឈ្នាង​ជាដើម​។ ពិធី​នេះ​ចាប់ផ្តើម​នៅ​ម៉ោង​៧​ព្រឹក ដោយ​ប្រើ​សំឡេង​កាំ​ជ្រួញ​ជាស​ញ្ញា​នៃ​ការចាប់ផ្តើម​៕


































 

Tag:
 ពិធី​ចាប់​ត្រី​
  ភូមិ​បង្កោង​
  ពេជ្រ ឃិន​
  ទំនៀម​អ្នក​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com