សុខភាព
អន្តរជាតិ
ពលរដ្ឋ និងអង្គការជប៉ុន ផ្តល់ម៉ាស់១លាន ដល់ក្រុងវូហានដើម្បីទប់ស្កាត់ការឆ្លងកូរ៉ូណាវីរុស
× ម៉ាសការពារចំនួន១លាន ដែលជាអំណោយរបស់ពលរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ត្រូវដឹកយកទៅចែកចាយនៅក្រុងវូហាន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (កូរ៉ូណាវីរុស) ដែលបានសម្លាប់ជីវិតមនុស្ស៥៦នាក់ ដោយគិតត្រឹមយប់ថ្ងៃទី២៦ ខែមករា នេះ។
ក្រុមហ៊ុនអាកាសចរណ៍ស៊ីឈួន បានឲ្យដឹងថា ម៉ាស់ការពារមេរោគដែលជាអំណោយរបស់ជប៉ុននោះ ត្រូវបានដឹកតាមជើងហោះហើរ «តូក្យូ-ឆឹងទូ» (Tokyo-Chengdu)។ ម៉ាស់ទាំង១លាននោះ ត្រូវបន្តដឹកចេញពីអាកាសយានដ្ឋាន Chengdu Shuangliu International Airport ហើយបញ្ជូនតាមរថយន្តឆ្ពោះទៅក្រុងវូហាន ផ្ទាល់តែម្តង។
យោងតាមសារព័ត៌មាន Global Times មានចំនួន៣.១៦លាន បានដឹកចេញពីក្រុងម៉ានីលឆ្ពោះទៅកាន់ក្រុងវូហាន នាថ្ងៃអាទិត្យ ដើម្បីផ្តល់ទៅកាន់បុគ្គលិកសុខាភិបាល។ ម៉ាស់ទាំងនោះ ជាការបញ្ជាទិញពីសំណាក់អាជ្ញាធរខេត្ត Hubei ផ្ទាល់តែម្តង៕
© រក្សាសិទ្ធិដោយ thmeythmey.com