អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ស៊ី​ង​ម៉ឹង សហការ​ជាមួយ​Cellcard ផ្តល់ជូន​សេវាកម្ម​មើល​ទូរទស្សន៍​តាម​ទូរស័ព្ទដៃ​បាន​គ្រប់​ទីកន្លែង គ្រប់ពេលវេលា ជាមួយ​Splus
27, Jan 2020 , 2:55 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្មីៗ​នេះ ក្រុមហ៊ុន​ស៊ី​ង​ម៉ឹង បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំៗ ក្នុងប្រទេស​កម្ពុជា ដើម្បី​ផ្តល់ជូន​ការមើល​ទូរទស្សន៍​លើ​ទូរស័ព្ទដៃ​របស់លោក​អ្នក ជាមួយ​កម្មវិធី​ទូរទស្សន៍ Splus App ដែល​ដំនើរការ​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android ។
 
​ឥឡូវនេះ ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Cellcard បន្ថែមទៀត ដើម្បី​ពង្រីក​សេវាកម្ម​មើល​ទូរទស្សន៍​តាម​ទូរស័ព្ទដៃ​របស់ខ្លួន ឲ្យ​កាន់តែ​ទូលំទូលាយ​ដល់ដៃ​អតិថិជន ដែល​ប្រើប្រាស់​សេវាកម្ម​ទូរស័ព្ទ​ចល័ត របស់​ប្រព័ន្ធ Cellcard​។​
 
Splus គឺជា​កម្មវិធី​ទូរស័ព្ទ​មួយ ដែល​ផ្តល់​សេវាកម្ម​ទូរទស្សន៍​ផ្សាយ​ផ្ទាល់ និង​អាច​ទស្សនា​បាន​នៅ​គ្រប់​ទីកន្លែង ក្នុងប្រទេស​កម្ពុជា​។ វា​នាំមក​ជូន​លោកអ្នក នូវ​ការកម្សាន្ត​ពេញលេញ ដែល​អនុញ្ញាតឱ្យ​អ្នក អាច​ទស្សនា​ប៉ុស្តិ៍ ខ្មែរ ចិន និង​បរទេស​ដែល​កំពុង​ផ្សាយ​ផ្ទាល់​ផងដែរ​។​


 
Splus ក៏មាន​មុខងារ Replay Function (Scroll Back) អនុញ្ញាតឱ្យ​អ្នក អាច​មើល​ត្រលប់​ទៅ​កម្មវិធី​ទូរទស្សន៍ ដែល​បាន​ផ្សាយ​រួចហើយ ក្នុង​រយៈពេល​៧​ថ្ងៃ ផ្តល់​ភាពងាយស្រួល​សម្រាប់​អ្នក​ដែល​ខកខាន មិនបាន​ទស្សនា​ការផ្សាយ​ផ្ទាល់​។​
 
​ជាមួយនឹង​កញ្ចប់​គម្រោង​ចំនួន​បី​ផ្សេងគ្នា លើ​ការផ្តល់ជូន មានដូចជា​កញ្ចប់​សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ កញ្ចប់​សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​ចិន និង​កញ្ចប់​សម្រាប់ ប៉ុស្តិ៍​ទូរទស្សន៍​បរទេស លោកអ្នក​អាច​ជ្រើសរើស​កញ្ចប់​ដ៏​ល្អឥតខ្ចោះ​ណាមួយ ដែល​លោកអ្នក​ពេញចិត្ត និង​អាច​ចូលទៅ​កាន់​ប៉ុស្តិ៍​ទូរទស្សន៍​ផ្សាយ​បន្ត​ផ្ទាល់ គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង នៅលើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​។​
​តោះ​កុំ​ភ្លេច​ដោ​ន​ឡូត​យក Splus App ដើម្បី​ទស្សនា​ប៉ុស្តិ៍​ទូរទស្សន៍​ខ្មែរ ចិន និង​ប៉ុស្តិ៍​បរទេស​ជាច្រើន​ទៀត តាម​តម្រូវការ ជាមួយ​កម្រិត​រូបភាព HD ច្បាស់​ល្អ ។​


 
​ដើម្បី​ភ្ជាប់​គម្រោង Splus តាម​ប្រព័ន្ធ Cellcard អ្នក​គ្រាន់តែ​ធ្វើ​តាមរបៀប​ខាងក្រោម ៖
 
​ដោ​ន​ឡូត​កម្មវិធី Cellcard App > ចូលទៅ​កាន់ Menu Entertainment
 
​ចូលទៅ​កាន់ TV  --> ចូលទៅ​កាន់ Splus
​ជ្រើសរើស​គម្រោង​ដែល​អ្នក​ពេញចិត្ត --> ហើយ​ចុច Subscribe ជាការ​ស្រេច​
​តោះ​នៅចាំ​អី​ទៀត ចុះឈ្មោះ​ជាមួយ Splus តាម​លេខ​ទូរស័ព្ទ  Cellcard របស់​អ្នក​ឥឡូវនេះ​ដើម្បី​មើល​ប៉ុស្តិ៍​ទូរទស្សន៍ ដែលមាន​រូបភាព​ច្បាស់ ត្រជាក់​ភ្នែក និង​ងាយស្រួល​ប្រើប្រាស់ គ្រប់​ទីកន្លែង គ្រប់ពេលវេលា ។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម 096 666 1888 / 089 966 888 / 023 860 666
​ឬ​សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​យើង https://smtelemedia.com/



(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com