អត្ថបទពាណិជ្ជកម្ម
Vietjet ផ្តើម​សេវា​ហោះហើរ​ត្រង់​ដំបូង​របស់ខ្លួន ភ្ជាប់​ទីក្រុង​ហាណូយ និង​កោះ​ឋានសួគ៌​បាលី
27, Jan 2020 , 3:49 pm        
រូបភាព
​លោក Nguyen Thanh Ha (​កណ្តាល​ក្នុង​សម្លៀកបំពាក់​ពណ៌​ខៀវ​) រួមជាមួយ​នឹង​លោក Duong Hoai Nam ប្រធាន​សាខា​ពាណិជ្ជកម្ម​ភាគ​ខាងជើង​របស់ Vietjet ស្វាគមន៍​បុគ្គលិក និង​អ្នកដំណើរ នៅ​ថ្ងៃ​នៃ​ការហោះហើរ​ជា​លើកដំបូង​។
​លោក Nguyen Thanh Ha (​កណ្តាល​ក្នុង​សម្លៀកបំពាក់​ពណ៌​ខៀវ​) រួមជាមួយ​នឹង​លោក Duong Hoai Nam ប្រធាន​សាខា​ពាណិជ្ជកម្ម​ភាគ​ខាងជើង​របស់ Vietjet ស្វាគមន៍​បុគ្គលិក និង​អ្នកដំណើរ នៅ​ថ្ងៃ​នៃ​ការហោះហើរ​ជា​លើកដំបូង​។
ដោយ: ថ្មីៗ
(​ភ្នំពេញ ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០) ៖ ដើម្បី​អបអរ​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ឆ្នាំ​២០២០ ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី Vietjet ចាប់ផ្តើម​បើក​ដំណើរការ​ផ្លូវ​ហោះហើរ​ត្រង់​ថ្មី​បំផុត​របស់ខ្លួន​ជា​ផ្លូវការ ដែល​ភ្ជាប់​ទីក្រុង​ហាណូយ និង​កោះ​បាលី ក្នុងប្រទេស​ឥណ្ឌូណេស៊ី​។ អ្នកដំណើរ​ពី​ប្រទេស​កម្ពុជា ឥឡូវនេះ អាច​ហោះហើរ​ទីក្រុង​សៀមរាប ទៅ​ក្រុង​ហាណូយ ហើយ​អាច​បន្ត​ហោះហើរ​ត្រង់ ទៅកាន់​កោះ​បាលី​តែម្តង​។
 
​នេះ​គឺជា​សេវា​ហោះហើរ​ទី​២​របស់ Vietjet ទៅកាន់​គោលដៅ​វិស្សមកាល​ដ៏​ល្បីល្បាញ​របស់​ឥណ្ឌូណេស៊ី បន្ទាប់ពី​ផ្លូវ​ហោះហើរ​រវាង​ទីក្រុង​ហូជីមិញ និង​កោះ​បាលី ត្រូវបាន​បើក​ដំណើការ​តាំងពី​ខែឧសភា ឆ្នាំ​២០១៩​។ នេះ​គឺជា​ផ្លូវ​ហោះហើរ​ត្រង់​ដំបូង​គេ ដែល​ចេញដំណើរ​ពី​រដ្ឋធានី​របស់​វៀតណាម ទៅកាន់​កោះ​បាលី ផងដែរ​។ 
 

​លោក Nguyen Thanh Ha (​កណ្តាល​ក្នុង​សម្លៀកបំពាក់​ពណ៌​ខៀវ​) រួមជាមួយ​នឹង​លោក Duong Hoai Nam ប្រធាន​សាខា​ពាណិជ្ជកម្ម​ភាគ​ខាងជើង​របស់ Vietjet ស្វាគមន៍​បុគ្គលិក និង​អ្នកដំណើរ នៅ​ថ្ងៃ​នៃ​ការហោះហើរ​ជា​លើកដំបូង​។ 
 
​ក្នុង​ពិធី​បើក​ការហោះហើរ​ជា​ផ្លូវការ លោកស្រី Nguyen Thanh Ha ប្រធាន​ក្រុមប្រឹក្សានាយក​របស់​ក្រុមហ៊ុន Vietjet មានប្រសាសន៍ថា​៖ «Vietjet ត្រូវបាន​បង្កើតឡើង ជាមួយនឹង​បេសកកម្ម​ដ៏​ទំនើប​មួយ ដើម្បី​ភ្ជាប់​ជើងមេឃ​។ យើង​ពិត​ជាមាន​មោទកភាព​ណាស់ ដែល​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ ក្នុងការ​ប្រតិបត្តិការ​ហោះហើរ​ត្រង់ រវាង​ទីក្រុង​ហាណូយ និង​កោះ​បាលី​។ ផ្លូវ​ហោះហើរ​ថ្មី​នេះ បាន​ប្រតិបត្តិ​ចាប់ពី​តាំងពី​ទី​២ នៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ​ការធ្វើដំណើរ​អំឡុង​ចូលឆ្នាំថ្មី របស់​អ្នកដំណើរ​ក្នុងស្រុក និង​អន្តរជាតិ ជាមួយនឹង​ពេលវេលា​ធ្វើដំណើរ និង​ការចំណាយ​តិចជាង​មុន​។ ការភ្ជាប់​គោលដៅ​ទេសចរណ៍វប្បធម៌​២ ដ៏​គួរ​ឲ្យ​ទាក់ទាញ​បំផុត​នៅ​អាស៊ី ដូចជា​ហាណូយ​-​បាលី ក៏​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​ប្រទេស​ទាំង​២ ក្នុង​តំបន់​អាស៊ាន​ផងដែរ​»​។ 
 

​អ្នកដំណើរ កំពុងតែ​ចុះឈ្មោះ​ឡើង​យន្តហោះ និង​ទទួល​កាដូ​នាំ​សំណាង​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី​ពី Vietjet​។ 
 
​ផ្លូវ​ហោះហើរ​រវាង​ហាណូយ​-​កោះ​បាលី ប្រតិបត្តិ​ការហោះហើរ​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ នេះ​តទៅ​។ ការហោះហើរ នឹង​ចេញដំណើរ​ពី​ទីក្រុង​ហាណូយ នៅ​ម៉ោង​១០​ព្រឹក ហើយ​ទៅដល់​កោះ​បាលី នៅ​ម៉ោង ៤:25 រសៀល​។ ជើងហោះហើរ​ត្រឡប់មកវិញ នឹង​ចេញដំណើរ​ពី​កោះ​បាលី នៅ​ម៉ោង ៥:៣០ ល្ងាច និង​ទៅដល់​ទីក្រុង​ហាណូយ នៅ​ម៉ោង ៩:៥៥ យប់ (​ម៉ោង​ទាំងអស់ គឺជា​ម៉ោង​ក្នុងស្រុក​)​។ 
 

​អ្នកដំណើរ កំពុងតែ​ចុះឈ្មោះ​ឡើង​យន្តហោះ និង​ទទួល​កាដូ​នាំ​សំណាង​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី​ពី Vietjet​។ 
 

​អ្នកដំណើរ កំពុង​អង្គុយ​នៅ​លើក​យន្តហោះ និង​ទទួល​កាដូ​នាំ​សំណាង​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី​ពី Vietjet​។ 
 
​ក្នុងនាម​ជា​រដ្ឋធានី​របស់​វៀតណាម ហាណូយ ផ្តល់ជូន​ការ​សម្រាក​វិស្សមកាល ដែល​មិនអាច​បំភ្លេចបាន ដោយសារ​តែមាន​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប ក្នុង​ទីក្រុង​នេះ​។ ខណៈដែល​ត្រូវបាន​បង្កើតឡើង​ច្រើនជាង ១​ពាន់​ឆ្នាំមុន ហាណូយ ផ្តល់​ការទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ទាំងអស់ ជាមួយនឹង​អគារ​បុរាណ និង​ស្ថា​ដៃ​ស្ថាបត្យកម្ម​សម័យ​អាណានិគម​បារាំង ក៏ដូចជា​តំបន់​វប្បធម៌ និង​ម្ហូបអាហារ​ដ៏​ឈ្ងុយឆ្ងាញ់​។ 
 

​អាកាសយានដ្ឋាន​អន្តរជាតិ Ngurah Rai (Denpasar) ស្វាគមន៍​ការហោះហើរ​ត្រង់​ជា​លើកដំបូង​របស់ Vietjet ដែល​ភ្ជាប់​ទីក្រុង​ហាណូយ និង​បាលី​។ 
 
​បាលី ដែលជា​គោលដៅ​មួយ ក្នុងចំណោម​គោលដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​បំផុត ក្នុងប្រទេស​ឥណ្ឌូណេស៊ី និង​តំបន់​អាស៊ី​ទាំងមូល​។ ជារឿយៗ​ត្រូវបាន​គេ​ហៅថា «​ជា​កោះ​ព្រះ​» និង​ត្រូវបាន​ចាត់ទុកថា ជា​កោះ​ឋានសួគ៌ ក្នុង​តំបន់​ត្រូ​ពិ​ក​។ ជាមួយនឹង​ការជាប់ឆ្នោត ជា​កោះ​មួយ​ក្នុងចំណោម​កោះ​ដ៏​ស្រស់ស្អាត​បំផុត​ក្នុង​ពិភពលោក បាលី គឺជា​តំបន់​ធម្មជាតិ​ដែល​គ្មាន​ការកែច្នៃ​ដ៏​ស្រស់ស្អាត មាន​ទេសភាព​ដ៏​ទាក់ទាញ និង​សម្រស់​វប្បធម៌​ប្លែកៗ​ជាច្រើន​។ 
 

​លោក Cok Ace (​ឆ្វេង​) អភិបាលរងក្រុង​បាលី និង​លោក Pham Vinh Quang (​ស្តាំ​) ឯកអគ្គរដ្ឋទូត​វៀត​ណា​ម ប្រចាំ​ឥណ្ឌូណេស៊ី ស្វាគមន៍​អ្នកដំណើរ​លើ​យន្តហោះ ក្នុងការ​ហោះហើរ​ជា​លើកដំបូង នៅ​ថ្ងៃទី​២​នៃ​បុណ្យចូលឆ្នាំ​ចិន ឆ្នាំ​២០២០​។ 
 
​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​សម្រាប់​ប្រជាជន និង​អ្នកដំណើរ​ទាំងអស់ Vietjet បើក​ដំណើរការ​ផ្លូវ​ហោះហើរ​ថ្មីៗ​ជាច្រើន ដើម្បី​ផ្តល់ជូន​ឱកាស​ហោះហើរ​ជាច្រើន​បន្ថែមទៀត ក្នុងតម្លៃ​ដ៏​សក្តិសម​។ ជាមួយនឹង​ស្មារតី​នៃ​ការផ្តល់ជូន​នូវ «​សុវត្ថិភាព សុភមង្គល សម​រម និង​ទៀងទាត់​ពេលវេលា​» ដែលជា​តម្លៃ​ស្នូល ក្រុមហ៊ុន Vietjet បង្កើត​បទពិសោធន៍​នៃ​ការហោះហើរ​ប្រកបដោយ​ការចងចាំ សម្រាប់​អ្នកដំណើរ​នៅលើ​យន្តហោះ​ថ្មី ដែល​បំពាក់​ដោយ​កៅអី​ដ៏​មាន​ផាសុកភាព ជម្រើស​នៃ​ម្ហូបអាហារ​ក្តៅៗ និង​ឈ្ងុយឆ្ងាញ់​ចំនួន​៩​មុខ ដែល​ត្រូវបាន​បម្រើ​ដោយ​បុគ្គលិក ប្រកបដោយ​ភាពរួស​រាយ​រាក់ទាក់ និង​ផ្តល់ជូន​សេវា​បន្ថែម​ទំនើបៗ​ជាច្រើន លើ​ផ្លាត​ហ្វ​ម​ពាណិជ្ជ​អេឡិចត្រូនិក​។ 
 

​លោក Cok Ace (​ឆ្វេង​) អភិបាលរងក្រុង​បាលី និង​លោក Pham Vinh Quang (​ស្តាំ​) ឯកអគ្គរដ្ឋទូត​វៀត​ណា​ម ប្រចាំ​ឥណ្ឌូណេស៊ី ស្វាគមន៍​អ្នកដំណើរ​លើ​យន្តហោះ ក្នុងការ​ហោះហើរ​ជា​លើកដំបូង នៅ​ថ្ងៃទី​២​នៃ​បុណ្យចូលឆ្នាំ​ចិន ឆ្នាំ​២០២០​។ 
 
​សេវា​ហោះហើរ​ថ្មី​នេះ នឹង​នាំយក​អ្នកដំណើរ​ទៅកាន់​គោលដៅ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​មួយ​ផ្សេងទៀត សម្រាប់​ការធ្វើដំណើរ​វិស្សម​ក​កាល​របស់ខ្លួន ជាមួយនឹង​ក្រុមគ្រួសារ និង​មិត្តភក្តិ​។ Vietjet សង្ឃឹមថា នឹង​ផ្តល់ជូន​នូវ​ភាព​រីករាយ និង​សុភមង្គល ដល់​រាល់​អ្នកដំណើរ​ទាំងអស់ អំឡុងពេល​ថ្ងៃទី​១ នៃ​បុណ្យចូលឆ្នាំ​ចិន ដោយ​សូម​ជូនពរ​ឲ្យ​គ្រប់គ្នា ជួបតែ​ភាព​រីករាយ និង​ឆ្នាំ​ដ៏​ល្អ​មួយ​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com