ជាតិ
សង្គមជាតិ
សមត្ថកិច្ច​កំពុង​ស្វែងរក យុវតី​២​នាក់ ដែល​បាន​បាត់​ខ្លួន ដោយសារ​លិច​ទូក នៅ​ស្រុក​មុខកំពូល
27, Jan 2020 , 5:38 pm        
រូបភាព
រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ
រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ
​ភ្នំពេញ​៖ សមត្ថកិច្ច​កំពុង​ស្វែងរក យុវតី​២​នាក់ ដែល​បាន​បាត់​ខ្លួន ដោយសារ​លិច​ទូក នៅ​ភូមិ​ពាម ឃុំរ​ការ​កោង​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។


 
​លោក ខៃ ភា​រិ​ន អធិការរង​នៃ​ស្នងការដ្ឋាន​ន​គល​បាល​ស្រុក​មុខកំពូល​បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey តាម​ទូរស័ព្ទ​ថា យុវជន​មួយក្រុម បាននាំគ្នា​ជិះទូក​ឆ្លងទៅ​លេង​កោះ​ស្នេហា កាលពី​ថ្ងៃទី​២៦ មករា ប៉ុន្តែ​ទូក​នោះ បាន​ចេញពី​ច្រាំង​ប្រមាណ​ជាង​១០​ម៉ែត្រ ហើយក៏​លិច​តែម្ដង ដោយសារ​ចំនួន​អ្នកជិះ​លើស​ចំណុះ ។ 
 
«​ទូក​នេះ ជិះ​គ្នា​ជាង​១០​នាក់ លើស​ចំណុះ​ទើប​លិច​។ ហើយ​ក្មេងស្រី​២​នាក់ គឺ​រហូតមក​ដល់ពេល​រសៀល​ថ្ងៃនេះ នៅ​មិនទាន់​រកឃើញ​នៅឡើយ​។​» នេះ​បើតាម​ការបញ្ជាក់​របស់​លោក ភា​រិ​ន​។ 
​លោក បាន​បន្ថែមថា មកដល់​ល្ងាច​នេះ កម្លាំង​សមត្ថកិច្ច​កំពុង​ចុះ​ស្វែងរក អ្នក​បាត់​ខ្លួន​ទាំងពីរ​បន្តទៀត​។ យុវតី​ទាំង​២​នាក់ ដែល​បាត់​ខ្លួន មានឈ្មោះ យឿន ស្រី​ពេជ្រ និង ស្រី ណា​៕ 

Tag:
 បាត់​ខ្លួន​
  លិច​ទូក​
© រក្សាសិទ្ធិដោយ thmeythmey.com