លោក ឈឿន សុចិត្ត ឡើងជាស្នងការខេត្តកណ្តាល ជំនួស​លោក អ៊ាវ ចំរើន
ជាតិ
លោក ឈឿន សុចិត្ត ឡើងជាស្នងការខេត្តកណ្តាល ជំនួស​លោក អ៊ាវ ចំរើន
27, Jan 2020 , 6:31 pm        
រូបភាព
លោក អ៊ាវ ចំរើន (ឆ្វេង) ត្រូវផ្ទេរភារកិច្ចធ្វើជានាយករងមន្ទីរប្រឆាំងគ្រឿងញៀន ហើយតំណែងស្នងការខេត្តកណ្តាល ត្រូវជំនួសដោយលោក ឈឿន សុចិត្ត
លោក អ៊ាវ ចំរើន (ឆ្វេង) ត្រូវផ្ទេរភារកិច្ចធ្វើជានាយករងមន្ទីរប្រឆាំងគ្រឿងញៀន ហើយតំណែងស្នងការខេត្តកណ្តាល ត្រូវជំនួសដោយលោក ឈឿន សុចិត្ត
ដោយ: ថ្មីៗ
សម្តេចឧបនាយករដ្ឋមន្ត្រី​ ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញសេចក្តី​ប្រកាស​ស្តីពីការ​តែងតាំងលោក ឈឿន សុចិត្ត ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី​ ពីស្នងការរង ទៅជាស្នងការ​ខេត្ត​កណ្តាល ជំនួស​លោក អ៊ាវ ចំរើន។



ក្នុងប្រកាសចុះថ្ងៃទី​២៣ ខែ​មករា ដដែលនោះ លោក អ៊ាវ ចំរើន ឋានន្តរសក្តិឧត្តមសេនីយ៍ទោ ត្រូវ​ផ្ទេរភារកិច្ច​ទៅ​កាន់តួនាទីជានាយករងមន្ទីរប្រឆាំងគ្រឿងញៀនវិញ។

© រក្សាសិទ្ធិដោយ thmeythmey.com