អន្តរជាតិ
ស្ត្រីម្នាក់ស្លាប់ពេលប្រកួតបរិភោគនំ «Lamington» នៅអូស្ត្រាលី
× ស្ត្រីដែលបេក្ខនារីម្នាក់ បានស្លាប់ក្នុងការប្រកួតបរិភោគនំប៊ីស្គីន «Lamington» នាទិវា Australia Day កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា។ នេះបើយោងតាមការផ្សាយរបស់ BBC។
ស្ត្រីវ័យ៦០ឆ្នាំរូបនោះ បានប្រកួតប្រជែងក្នុងកម្មវិធី Lamington-Eating Contest ដែលតម្រូវឲ្យបេក្ខជនបរិភោគនំប៊ីស្គីនអូស្ត្រាលីនេះ ឲ្យបានច្រើនបំផុត។ ពិធីត្រូវបានរៀបចំនៅសណ្ឋាគារមួយក្នុងរដ្ឋ Queensland។
Lamington ជានំប៊ីស្គីនបែបប្រពៃណីរបស់អូស្ត្រាលី ដែលមានរសជាតិផ្អែម លាយដោយសូកូឡា ដូង ស៊ុត និងគ្រឿងផ្សំផ្សេងទៀត។ អ្នកគាំទ្របេក្ខជនម្នាក់នាំគ្នាទះដៃអបអរសាទរ និងឲ្យទឹកផឹកនំពេលបេក្ខជនញ៉ាំនំ។
សាក្សីបានអះអាង ស្ត្រីរងគ្រោះ បានបង្ខំលេបនំជាច្រើនចូលមាត់ រហូតដល់ពិបាកទំពារចូល។ ក្រោយមកស្រាប់តែមានអាការៈមិនស្រួល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែក្រោយមក ត្រូវបានប្រកាសថា គាត់ទទួលមរណភាពទៅហើយ។ ស្ត្រីរូបនោះ មិនត្រូវបានបង្ហើបអត្តសញ្ញាណនោះទេ។
ការប្រកួតប្រជែងបរិភោគ មានប្រជាប្រិយភាពខ្លាំងណាស់នៅអូស្ត្រាលី ជាពិសេសក្នុងទិវា Australia Day ដូចជាការញ៉ាំនំខេក ហតដក និងចំណីផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com