សុខភាព
អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ អ្នកស្លាប់​ឡើងដល់​៨២​នាក់ ក្រោយ​ប៉េកាំង​មាន​ករណី​ស្លាប់​ដំបូង​
27, Jan 2020 , 11:24 pm        
រូបភាព
រូបថត៖ AFP
រូបថត៖ AFP
ដោយ: រួបរួម
អាជ្ញាធរ​ក្រុង​ប៉េកាំង បានប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រដ្ឋធានី​មួយ​នេះ មាន​ករណី​មនុស្ស​ស្លាប់​ជា​លើកដំបូង ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ នេះ​បើតាម​ការផ្សាយ​របស់ AFP ដែល​នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់​៨២​នាក់ ដោយ​គិត​ត្រឹម​ម៉ោង​១១​យប់​ថ្ងៃទី​២៧ ខែមករា នេះ​។​



​អ្នកស្លាប់​៨១​នាក់​ផ្សេងទៀត​សុទ្ធតែ​ស្ថិតក្នុង​ប្រទេស​ចិន​ទាំងអស់ ដែល​ក្នុងនោះ​រួមមាន ខេត្ត Hubei (៧៦​នាក់​), ខេត្ត Chongqing (១​នាក់​) ខេត្ត​សៀង​ហៃ (១​នាក់​), ខេត្ត Hainan (១​នាក់​), ខេត្ត Heilongjiang (១​នាក់​), ខេត្ត Hebei (១​នាក់​)​។ ប៉េកាំង​មាន​ករណី​ស្លាប់​ទីមួយ ដោយ​បច្ចុប្បន្ន​មាន​អ្នកជំងឺ​ជាង​៧០​នាក់​។​

​បុរស​ដែលមាន​ស្លាប់​នៅ​ប៉េកាំង មាន​អាយុ​៥០​ឆ្នាំ ដែល​បាន​ទៅលេង​ក្រុង​វូ​ហាន កាលពី​ថ្ងៃទី​៨ ខែមករា ហើយ​ចាប់ផ្តើម​ឈឺ​ពេល​ត្រឡប់​ទៅកាន់​ទីក្រុង​ប៉េកាំង​វិញ​នា​រយៈពេល​៧​ថ្ងៃ​បន្ទាប់​។​

​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ដដែល បន្ទាប់ពី​កម្ពុជា​ប្រកាស​ករណី​ទី​១​របស់ខ្លួន​លើ​ជនជាតិ​ចិន​ម្នា​ក់នៅ​ខេត្ត​ព្រះសីហនុ កូរ៉េខាងត្បូង​បាន​អះអាង​ពី​ការរកឃើញ​ករណី​ទី​៤ និង​សិង្ហ​បុរី បញ្ជាក់​ពី​ករណី​ទី​៥​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន​៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com