សុខភាព
អន្តរជាតិ
កូរ៉ូណាវីរុស៖ ក្រោយឃើញករណីទី១ ស្រីលង្កាប្រាប់ទូតចិនកុំទាន់បញ្ជូនពលករចិនចូលប្រទេសខ្លួន ការត្រួតពិនិត្យអ្នកជំងឺនៅអាកាសយានដ្ឋានមួយក្នុងប្រទេសស្រីលង្កា។ រូបថត AFP
× ស្រីលង្កាបានប្រកាសករណីទី១នៃអ្នកកើតជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី កាលពីយប់ថ្ងៃទី២៧ ខែមករា។ យោងតាមសារព័ត៌មាន News First អ្នកជំងឺនោះ ជាស្ត្រីចិនអាយុ៤៣ឆ្នាំម្នាក់មកពីខេត្ត Hubei។
លោក Rear Admiral Jayanath Colombage សមាជិកគណៈកម្មាធិការសកម្មភាពជាតិទប់ស្កាត់ការរាលដាលកូរ៉ូណាវីរុស បានស្នើទៅពលរដ្ឋស្រីសង្ការក្សាភាពស្ងប់ស្ងាត់ ហើយបន្តរក្សាភ្ជាប់នូវការថែរក្សាសុខភាពអនាម័យ ជាពិសេសអនុវត្តតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)។
ជាមួយគ្នានេះ លោក Colombage បានបញ្ជាក់ក្នុងបទសម្ភាសថា គណៈកម្មាធិការលោកបានស្នើទៅស្ថានទូតចិនប្រចាំស្រីសង្កា កុំឲ្យប្រញាប់បញ្ជូនពលករដែលធ្វើការលើគម្រោងផ្សេងៗចូលប្រទេសស្រីសង្កា ខណៈស្ថានភាពមិនទាន់វិលទៅភាពប្រក្រតី។ លោកបានអះអាងថា ទូតចិនកំពុងផ្តល់ចម្លើយវិជ្ជមានទាក់ទងនឹងសំណើរនេះ។
លោក Colombage ក៏បានណែនាំដល់និស្សិតស្រីលង្កាទាំងអស់ដែលទើបត្រឡប់មកពីប្រទេសចិន នាំគ្នាទៅពិនិត្យសុខភាព ដើម្បីជម្រះការសង្ស័យករណីកូរ៉ូណាវីរុស៕
© រក្សាសិទ្ធិដោយ thmeythmey.com