អន្តរជាតិ
Update៖ ​អ្នកស្លាប់​ដោយសារ​​កូរ៉ូណាវីរុស កើន​ដល់ ១០៦​នាក់​ហើយ​
28, Jan 2020 , 8:28 am        
រូបភាព
ដោយ:
​តួលេខ​អ្នកស្លាប់​ដោយសារ​ការផ្ទុះ​កូ​រ៉ូ​ណាវី​រុស​ដែល​បង្ក​ជា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ក្នុងប្រទេស​ចិន បាន​ហក់​ឡើងដល់ ១០៦ នាក់​ហើយ​។ នេះ​បើតាម​អាជ្ញាធរ​សុខាភិបាល​ចិន នៅ​ថ្ងៃ​អង្គារ ២៨ ខែមករា ខណៈ​ករណី​ថ្មី​ជិត ១៣០០ បាន​បញ្ជាក់ថា​កើតឡើង​ក្នុងប្រទេស​ចិន​ផងដែរ​។​



គណៈកម្មការ​សុខាភិបាល​ក្នុង​ខេត្ត Hubei នៃ​ប្រទេស​ចិន បាន​បញ្ជាក់ថា មនុស្ស​២៤​នាក់​ទៀត​បាន​ស្លាប់ ដោយសារ​កូ​រ៉ូ​ណាវី​រុស ហើយ​១២៩១ នាក់​ទៀត ត្រូវបាន​រកឃើញថា​ឆ្លង​ជំងឺ​នេះ​។ សម្រាប់​តួលេខ​ថ្មី ករណី​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ដែល​ត្រូវបាន​រកឃើញ បាន​កើន​ដល់ ៤០០០​ករណី នៅ​ទូទាំង​ពិភពលោក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ៕

© រក្សាសិទ្ធិដោយ thmeythmey.com