ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​អត់​ផ្លែឈើ​អ្វីខ្លះ​ជួយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ជួយ​ឱ្យ​ស្រក​ទម្ងន់​?
28, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ធ្លាប់​ដឹង​ទេ​ថា​ក្រៅពី​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ប្រសើរ​ចំពោះ​សុខភាព​ហើយ​នោះ ផ្លែឈើ​មួយចំនួន​ក៏​ជួយ​ឱ្យ​ស្រក​ទម្ងន់​ដោយ​មិន​ផ្ដល់​ផលប៉ះពាល់​ផងដែរ​? ថា​តើ​ផ្លែឈើ​អ្វី​ខ្លះទៅ​មាន​ប្រសិទ្ធភាព​សម្រក​ទម្ងន់​ឆាប់រហ័ស​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផ្លែឈើ​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ស្រក​ទម្ងន់ ៖
 
១. ផ្លែ​ដូង​

​ដូង​មាន​ផ្ទុក medium chain triglycerides ដែល​ជួយ​បង្កើន​កម្រិត​នៃ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​។ ម្យ៉ាងវិញទៀត ទឹកដូង​មាន​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ទាប​បំផុត ដូច្នេះ​ទើប​វា​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។ វា​ក៏​ជួយ​កាត់បន្ថយ​ចំណង់​អាហារ​និង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​ផងដែរ​។​
 
២. ផ្លែ​បឺ​រ​

​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​សុខភាព​ល្អ monounsaturated ប្រូតេអ៊ីន ជាតិ​សរសៃ និង​សារធាតុចិញ្ចឹម​ដែល​ផ្ដល់​អត្ថប្រយោជន៍​ចាំបាច់​ជាច្រើន​ពិសេស​កំឡុងពេល​អ្នក​ព្យាយាម​សម្រក​​ទម្ងន់​។ ផ្លែ​បឺ​រ​ក៏​ជា​ប្រភព​នៃ​អាស៊ីត​ខ្លាញ់ oleic ដែល​ជួយ​ធ្វើអោយ​អ្នក​ឆាប់​ឆ្អែត និង​បានយូរ​ផងដែរ​។​
 
៣. ផ្លែ​ប៉េងប៉ោះ​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C និង​សារធាតុ phytonutrients ដែល​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​។​
 
៤. ផ្លែ​ប៉ោម​និង​ផ្លែ​សេ​រ៊ី​

​ផ្លែឈើ​ទាំងពីរ​នេះ​សុទ្ធ​តែមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ជួយ​បង្កើន​កម្រិត​នៃ​ការដុត​រំលាយ​ងា​ហារ​និង​ធ្វើឱ្យ​ឆ្អែត​បានយូរ​។​
 
៥. ក្រូចថ្លុង​

​ប្រសិនបើ​អ្នក​ព្យាយាម​សម្រក​ទម្ងន់ ផ្លែ​ក្រូចថ្លុង គឺអាច​ជួយ​ព​ន្លឿ​ន​ដំណើរការ​នៃ​ការ​ស្រក​នៃ​ទម្ងន់​បាន​។ ក្រូចថ្លុង​មាន​ផ្ទុក​នូវ​អង់ស៊ីម​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​បរិមាណ​ខ្ពស់​។ អង់ស៊ីម​ទាំងនោះ​មិន​ត្រឹមតែ​ជួយ​បង្កើន​សកម្មភាព​នៃ​ការរំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាចជួយ​បង្កើន​ថាមពល​របស់​អ្នក​បាន​ផងដែរ​។​
 
៦. ផ្លែ​ទទឹម​

​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ពិសេស​សារធាតុ polyphenols ដែល​បង្កើន​ការដុត​រំលាយ​អាហារ​របស់​រាងកាយ​ជួយ​ឱ្យ​គ្រប់គ្រង​ទម្ងន់​បាន​យ៉ាង​ប្រសើរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com