ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​ភ្លេច​ញុាំ “​សណ្ដែកក្រហម​” ល្អ​ណាស់​ចំពោះ​សុខភាព​
29, Jan 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សណ្ដែកក្រហម​មិន​ត្រឹមតែ​ជា​អាហារ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្ទុក​សម្បូរ​ទៅ​សារធាតុចិញ្ចឹម​ចាំបាច់​ល្អ​សម្រាប់​រក្សាសុខ​ភាពរឹងមាំ​ប្រសើរ​ទៀតផង​។​



ទោះជា​យ៉ាងណា​មនុស្ស​ភាគច្រើន​មិនបាន​ចាប់អារម្មណ៍​អំពី​ឥទ្ធិពល​វិជ្ជមាន​គួរឱ្យភ្ញាក់ផ្អើល​នៃ​ការ​ទទួលទាន​សណ្ដែកក្រហម​ចំពោះ​សុខភាព​ឡើយ​។ ប៉ុន្តែ​ត្រូវ​ចាំ​ផងដែរ​ថា​ចំពោះ​សណ្ដែកក្រហម​កំប៉ុង មុននឹង​យកមក​ទទួលទាន​ត្រូវ​លាង​ចេញ​សិន​ដើម្បី​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​សូ​ដ្យូ​ម ឬ​អំបិល​។ 
 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​សណ្ដែកខ្មៅ ៖
 
១. ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​

​សារធាតុ​ប្រឆាំង​អុក​ស៊ីម​កម្ម​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​និង​ផលប៉ះពាល់​នៃ oxidative stress ដែលជា​ដំណើរការ​ធម្មជាតិ​មួយ​កើតឡើង​នៅពេល​ម៉ូលេគុល​ក្នុង​រាងកាយ​មាន​ទំនាក់ទំនង​ជាមួយ​អុកស៊ីត​សែន ឬ​ខណៈពេលដែល​វា​បំ​លែង​អាហារ​ទៅជា​ថាមពល​។ ហើយ​រ៉ាឌីកាល់​សេរី​អាច​កើតមាន​ឡើយ​ដោយសារតែ​ដំណើរការ​នេះ​។ រ៉ាឌីកាល់​សេរី​បង្ក​ការខូចខាត​ដល់​កោសិកា​និង​បណ្ដាលឱ្យ​កើតមាន​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​រួមមាន​ជំងឺ​បេះដូង​និង​ជំងឺមហារីក​។​
 
២. មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​

​សណ្ដែកក្រហម​ក៏​ដូច​ទៅនឹង​ពពួក​សណ្ដែក legumes ដទៃទៀត​ដែរ​គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​។ ហើយ​របប​អាហារ​មាន​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់​ជួយ​ទប់ស្កាត់​បញ្ហា​សុខភាព​ជាច្រើន​រួមទាំង​ជំងឺមហារីក​ពោះវៀនធំ​និង​ជំងឺ​បេះដូង​ដោយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម ព្រមទាំង​ជួយ​ឱ្យ​ស្រក​ទម្ងន់​បាន​ផងដែរ​។ ជាតិ​សរសៃ​ក៏​ល្អ​សម្រាប់​រក្សា​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​គួរឱ្យកត់សម្គាល់​។​
 
៣. ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​

​សណ្ដែកក្រហម​អាច​ផ្ដល់​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​ល្អ​ជាតិ​សាច់​ក្រហម​ទៀតផង ខណៈដែល​សាច់​ក្រហម​មាន​ផ្ទុក​ជាតិ​ខ្លាញ់​និង​កាឡូរី​ខ្ពស់​អម​មកជា​មួយ​។ ប្រូតេអ៊ីន​ជា​សារធាតុចិញ្ចឹម​មួយ​ប្រភេទ​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​ដើម្បី​ដំណើរការ​មុខងារ​បាន​ប្រក្រតី​។ រាល់​កោសិកា ជាលិកា និង​សរីរាង្គ​ក្នុង​រាងកាយ​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រូតេអ៊ីន​។ ម្យ៉ាងវិញទៀត​រាងកាយ​ប្រើប្រាស់​ប្រូតេអ៊ីន​ដើម្បី​ជួសជុល​កោសិកា​ខូចខាត​ឡើងវិញ​និង​ផលិត​អ័រម៉ូន ក៏ដូចជា​អង់ស៊ីម​ដែល​ជួយ​គ្រប់គ្រង​មុខងារ​នៃ​រាងកាយ​។​
 
៤. មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​

​អ្នក​ក៏​អាច​រួមបញ្ចូល​សណ្ដែកក្រហម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ទទួលបាន​ជាតិ​ដែក​គ្រប់គ្រាន់​។ កង្វះ​ជាតិ​ដែក​ក្នុង​រាងកាយ​អាច​បង្កបញ្ហា​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។​
 
៥. រក្សា​មុខងារ​ខួរក្បាល​ល្អប្រសើរ​

​សណ្ដែកក្រហម​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ thiamine ឬ​វីតាមីន b1 ដែល​ចាំបាច់​សម្រាប់​មុខងារ​ខួរក្បាល​បង្កើន​ការចងចាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com