អន្តរជាតិ
ជប៉ុននឹងបញ្ជូនយន្តហោះទៅជួយដល់ពលរដ្ឋខ្លួន ក៏ដូចជាចិន នៅវូហាននាល្ងាចថ្ងៃអង្គារនេះ លោក Toshimitsu Motegi រដ្ឋមន្ត្រីការបរទេសជប៉ុន។ រូបថត AFP
× ជប៉ុននឹងបញ្ជូនយន្តហោះមួយគ្រឿងទៅកាន់ក្រុងវូហាន នាយប់ថ្ងៃអង្គារ ដើម្បីជួយជម្លៀសពលរដ្ឋពីតំបន់ដែលមានការផ្ទុះជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន ហើយត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន AFP។
«យើងនឹងបញ្ជូនយន្តហោះដំបូងទៅអាកាសយានដ្ឋានវូហាន នាល្ងាចនេះ ហើយយើងក៏នឹងនាំយកជំនួយដូចជាម៉ាស់ការពារ និងបរិក្ខានានាសម្រាប់ពលរដ្ឋចិន ក៏ដូចជាពលរដ្ឋជប៉ុននៅទីនោះ»។ លោក Toshimitsu Motegi បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះ។
បើតាមលោករដ្ឋមន្ត្រីការបរទេសជប៉ុន មនុស្សប្រមាណ២០០នាក់ក្នុងចំណោមពលរដ្ឋជប៉ុន៦៥០នាក់ ទំនងជានឹងត្រូវបានដឹកចេញពីតំបន់នោះ ជាពិសេសអ្នកដែលបង្ហាញពីបំណងចូលទៅកាន់ប្រទេសជប៉ុនវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com