សុខភាព
អន្តរជាតិ
ថៃ​រកឃើញ​អ្នក​កើត​កូ​រ៉ូ​ណាវី​រុស​៦​នាក់​ទៀត​ដែល​ធ្វើ​ឲ្យចំនួន​សរុប​ឡើងដល់​១៤
28, Jan 2020 , 1:04 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: រួបរួម
​មន្ត្រី​សុខាភិបាល​ថៃ បាន​អះអាង​នៅ​ថ្ងៃ​អង្គារ​នេះ ពី​ការរកឃើញ​វត្តមាន​កូ​រ៉ូ​ណាវី​រុស​លើ​មនុស្ស​៦​នាក់​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​១៤​ករណី​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​



​ករណី​៥ កើត​លើ​មនុស្ស​អាយុ​ពី​៦ ទៅ​៧០​ឆ្នាំ ដែល​មកពី​ខេត្ត Hubei ជាមួយ​ក្រុមគ្រួសារ ហើយ​ករណី​មួយទៀត អ្នកជំងឺ​មកពី​ខេត្ត Chonqing​។ នេះ​បើតាម​ការអះអាង​របស់​អគ្គនាយករង​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង លោក Tanarak Plipat ដែល​ត្រូវបាន​ដកស្រង់​ដោយ CNA​។​

​កន្លងមក ថៃ បាន​អះអាង​ពី​ការ​សះស្បើយ​របស់​អ្នកជំងឺ​៥​នាក់​ក្នុងចំណោម​៨​ករណី​ដំបូង​៕



© រក្សាសិទ្ធិដោយ thmeythmey.com