ជាតិ
សុខភាព
ក្រសួង​ការងារ ឲ្យ​និយោជក​និង​កម្មករ អនុវត្ត​វិធានការ​បង្ការ​កូ​រ៉ូ​ណាវី​រុស​នៅតាម​រោងចក្រ​
28, Jan 2020 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានចេញ​សេចក្ដីណែនាំ ឲ្យ​កម្មករនិយោជិត និង​នោ​យោជក អនុវត្ត​វិធានការ​បង្ការ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី កូ​រ៉ូ​ណាវី​រុស នៅតាម​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន ដោយ​តាមដាន​សង្កេត​ពី​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន អ្នក​ជុំវិញខ្លួន រក​រោគសញ្ញា​នៃ​ជំងឺ​កូ​រ៉ូ​ណាវី​រុស រួមទាំង​ថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន​។


 
 
​ក្រសួង​ការងារ បាន​ណែនាំ​ឲ្យ​និយោជក និង​កម្មករនិយោជិត ត្រូវ​ទៅ​មន្ទីរពេទ្យ​ឬ​រាយការណ៍​ទូរស័ព្ទ​លេខ​១១៥ ប្រសិនបើ​សង្កេតឃើញ មាន​នរណាម្នាក់​មាន​ប្រវត្តិ​ធ្វើដំណើរ​ពី​ចិន ដែលមាន​រោគសញ្ញា ក្ដៅខ្លួន​លើសពី​៣៨​អង្សា ក្អក ហៀរ​សំបោរ ឈឺបំពង់ក ដង្ហើម​ខ្លី ពិបាក​ដកដង្ហើម​។ 
 
​និ​យោ​ជិ​ក ត្រូវ​ដាស់តឿន កម្មករនិយោជិត ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់​ជាមួយ​សាប៊ូ​ឬ​អាល់កុល ចៀសវាង​ប៉ះពាល់​អ្នកមាន​រោគសញ្ញា​ជំងឺ​កូ​រ៉ូ​ណា ហាម​ប៉ះពាល់​សត្វព្រៃ ហាម​ខាកស្ដោះ​ពាសវាល​ពាស និង​ចម្អិន​អាហារ​ឲ្យ​ឆ្អិន​។ ក្រៅពីនេះ បន្ត​ផ្សព្វផ្សាយ​ដល់ក​ម្មករ អំពី​ការការពា​ត​ស្ដីពី​ជំងឺ​កូ​រ៉ូ​ណាវី​រុស​៕ 

Tag:
 កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com