ពីនេះ ពីនោះ
ត្រូវ​សរសេរថា «​ជំងឺ​» មិនមែន «​ជ​ម្ងឺ​» នោះឡើយ​
29, Jan 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ស្មេរ​ខ្លះ​នៅតែ​ប្រកែក​គ្នា​ថា តើ​គួរតែ​សរសេរ​ជា​ព្យាង្គ​រាយ និង​ព្យាង្គ​តម្រួត មួយណា​ទើប​ត្រឹមត្រូវ​? លែង​ជា​ចម្ងល់ និង​ត្រូវ​ចងចាំ​ថា​ពាក្យ «​ជំងឺ​»​សរសេរ​បែប​ព្យាង្គ​រាយ ទើប​ត្រឹមត្រូវ​ទៅតាម​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​។


 
​ពាក្យ​មួយចំនួន​ផ្សេងទៀត ដែល​មិន​សរសេរ​ជា​ព្យាង្គ​តម្រួត នោះ​មានដូចជា ជំរុញ មិនមែន​ជម្រុញ​, សំរាម មិនមែន សម្រាម​, កំណើត ក៏​មិនមែន​ក​ម្ណើ​ត​ដែរ​។​
 
​ស្មេរ​ទូទៅ​ច្រឡំ​ពាក្យ​ខ្លះ​សរសេរ​ជា​ព្យាង្គ​តម្រួត ដោយសារតែ​ឃើញ​មាន​ពាក្យ​ជាច្រើន សរសេរ​ជា​ព្យាង្គ​តម្រួត ពាក្យ​ទាំងនោះ​មានដូចជា​៖ តំរូវ ទៅជា​តម្រូវ​, សំរាប់ ទៅជា​សម្រាប់​, គំរោង ទៅជា​គម្រោង​, សំលាប់ ទៅជា​សម្លាប់​, សំឡាញ់ ទៅជា​សម្លាញ់​, សំរួល ទៅជា​សម្រួល​, ចំលើយ ទៅជា​ចម្លើយ​, សំដី ទៅជា​សម្តី​, សំគាល់ ទៅជា​សម្គាល់​, សំដែង ទៅជា​សម្តែង​, សំបូរ ទៅជា​សម្បូរ​, សំភី ទៅជា​សម្ភី ជាដើម​។ 
 
​ហេតុដូច្នេះ ស្មេរ​ខ្លះ​គិតថា​ពាក្យ «​ជំរុញ​»,«​ជំងឺ​»,«​សំរាម​»​ជាដើម ប្រហែលជា​ប្តូរ​ពី​ព្យាង្គ​រាយ ទៅ​ព្យាង្គ​តម្រួត​ដែរ​ហើយ​។ ការពិតទៅ ពាក្យ​ទាំងនេះ មិនអាច​សរសេរ​ជា​ព្យាង្គ​តម្រួត​បានឡើយ​។ ការបកស្រាយ​ខាងលើនេះ ដោយ​យោងតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com