ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! កំពូល​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​សួត​
29, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការដកដង្ហើម គឺ​ចាំបាច់​ណាស់​ដើម្បី​យើង​អាច​រស់​នៅបាន​តាមរយៈ​ការ​ស្រូបយក​អុកស៊ីសែន​គ្រប់គ្រាន់​ចូលក្នុង​រាងកាយ​ដើម្បី​ដំណើរការ​មុខងារ​ប្រក្រតី​នៃ​សរីរាង្គ​ផ្សេងៗ​។ ហើយ​ពិតណាស់​នេះ​ជា​ហេតុផល​ដ៏​សំខាន់បំផុត​មួយ​ដែល​យើង​គួរ​ព្យាយាម​ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​មុខងារ​សួត​ត្រឹមត្រូវ​ល្អប្រសើរ​។ វិធី​ដ៏​ងាយ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​មួយ​ដើម្បី​រក្សា​សុខភាព​សួត​ល្អប្រសើរ គឺ​ការជ្រើសរើស​របប​អាហារ​បាន​ត្រឹមត្រូវ និង​ហាត់ប្រាណ​ជាប្រចាំ​។ ថា​តើ​អាហារ​បែបណា​ទៅ​ដែល​ល្អ​សម្រាប់​សុខភាព​សួត​?


 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​អោយដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​រក្សា​សុខភាព​សួត ៖
 
១. រមៀត​

​នោះ​ក៏​ព្រោះតែ​រមៀត​មាន​ផ្ទុក​សារធាតុ curcumin និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ជួយ​បង្កើន​សមត្ថភាព​មុខងារ​នៃ​ប្រព័ន្ធ​ផ្លូវដង្ហើម​។ ការទទួល​ទាន​រមៀត​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សួត​ផងដែរ​។​
 
២. សណ្ដែក​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​សួត​មិនឱ្យ​ទទួលរង​ឥទ្ធិពល​ពី​សំណាក់​រ៉ាឌីកាល់​សេរី​។​
 
៣. គ្រាប់​ធញ្ញជាតិ​

​មាន​ផ្ទុក​ជាតិ​ម៉ាញ៉េ​ស្យូ​ម និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ប្រសើរ​សម្រាប់​សុខភាព​សួត​។ ការទទួល​ទាន​គ្រាប់​ធញ្ញជាតិ​មួយ​ក្ដាប់ដៃ​ពេញ​អាចជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺហឺត ព្រមទាំង​បញ្ហា​ផ្លូវដង្ហើម​ជាច្រើន​ផ្សេងទៀត​។​
 
៤. សាច់មាន់​

​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន A ដែល​ជួយ​ពង្រឹង​សុខភាព​សួត​។ ម្យ៉ាងវិញទៀត​រាងកាយ​ងាយ​នឹង​ស្រូបយក​នូវ​វីតាមីន A ដែលមាន​ប្រភព​ចេញពី​សត្វ​។​
 
៥. ផ្កា​ខាត់ណា​ខៀវ​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន C និង​សារធាតុ​ក្លរ៉ូភីល​ដែល​ជួយ​បន្សាប​ជាតិពុល និង​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​សួត​គួរឱ្យកត់សម្គាល់​។​
 
៦. ផ្លែ​ប៉ោម​

​ផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត phenolic និង​សារធាតុ flavonoids ដែល​ជួយ​ឲ្យ​សួត​មាន​សុខ​ភាពល្អ ហើយ​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​ផ្សេងៗ​។​
 
៧. ត្រី​សម្បូរ​ខ្លាញ់​

​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ មិន​ត្រឹមតែ​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ល្អ​សម្រាប់​ពង្រឹង​សុខភាព​សួត​ផងដែរ​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​ត្រី​សម្បូរ​ខ្លាញ់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com