ពីនេះ ពីនោះ
«​យល់សប្តិ​, យល់សប្ត​, យល់សប្ន​» ជា​ពាក្យ​ត្រូវ​ដូចគ្នា​ទាំងអស់​
02, Oct 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​កាលណា​មនុស្ស​មានដំណើរ​ដេកលក់ ,​ដំណើរ​ឃើញ​អ្វីមួយ​នៅពេលដែល​កំពុងតែ​ដេកលក់​នោះ គឺ​គេ​ហៅថា​យល់សប្តិ ដែល​អាច​សរសេរថា​«​យល់សប្ត ឬ​យល់សប្ន​» ក៏បាន គឺ​សុទ្ធតែ​ត្រឹមត្រូវ​ដូច​តែ​គ្នា​។ កាលណា​កំពុងតែ​ដេកលក់​ពេល​ថ្ងៃ ហើយ​ឃើញ​មាន​អ្វីមួយ​កើតឡើង គឺ​គេ​ហៅថា «​យល់សូង​»​។ វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បញ្ជាក់​ដូច្នេះ​។

 
​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត ក៏បាន​បញ្ជាក់​ពាក្យ «​សុបិន​» ដើរតួ​ជា​នាមសព្ទ ដែល​មានន័យថា ការ​យល់សប្តិ​ឃើញ​អ្វីមួយ​។ កាលពី​យប់មិញ ខ្ញុំ​មាន​សុបិន​មិនល្អ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com