ជាតិ
សមត្ថកិច្ច​រកឃើញ​សាកសព​យុវតី​២​នាក់ ដែល​បាត់​ខ្លួន ដោយសារ​លិច​ទូក​នៅ​ស្រុក​មុខកំពូល​
29, Jan 2020 , 5:02 pm        
រូបភាព
សាកសពនារីរងគ្រោះ (រូបពីអគ្គស្នងការនគរបាលជាតិ)
សាកសពនារីរងគ្រោះ (រូបពីអគ្គស្នងការនគរបាលជាតិ)
​ភ្នំពេញ​៖ សមត្ថកិច្ច​រកឃើញ​សាកសព​យុវតី​២​នាក់ ដែល​បាត់​ខ្លួន​ដោយសារ​លិច​ទូក​នៅ​ទន្លេមេគង្គ ក្នុងភូមិ​ពាម ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល កាលពី​ថ្ងៃទី​២៦ មករា​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​កអគ្គ​ស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ថ្ងៃទី​២៩ មករា​។


 
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានចេញ​ផ្សាយ​ថា សាកសព​នារី​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ចរ​កនៅ​ឆ្ងាយ​ពី​កន្លែង​លិច​ទូក ក្នុងភូមិ​ពាម ប្រមាណ​ជាង​២០០​ម៉ែត្រ​។ សាកសព​របស់​នារី​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ 
 
​នារី​រងគ្រោះ​ទាំងពីរ និង​យុវជន​ផ្សេងទៀត មាន​គ្នា​ជាង​១០​នាក់  បាន​ជិះទូក​ទៅលេង​កោះ​ស្នេហា ប៉ុន្តែ​ដោយសារ​ចំនួន​លើស​ចំណុះ​នោះ បានធ្វើឱ្យ​ទូក​នោះ​លិច​បាត់​តែម្ដង​។ នេះ​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ​៕
 

Tag:
 លិច​ទូក
© រក្សាសិទ្ធិដោយ thmeythmey.com