អត្ថបទពាណិជ្ជកម្ម
សមាជិក​ថ្មី​របស់ realme 5 series នឹង​មកដល់​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​
29, Jan 2020 , 5:43 pm        
រូបភាព
ដោយ: ថ្មីៗ
realme គឺជា​ម៉ាក​វ័យក្មេង​មួយ ដែល​ទើបនឹង​បង្កើតឡើង​ដែលជា​ម៉ាក​ទូរស័ព្ទ រចនា​ឡើង​សម្រាប់​យុវវ័យ​។ ក្នុ​យ​រយៈពេល​ត្រឹមតែ​មួយឆ្នាំ​កន្លះ realme បានទទួល​លទ្ធផល​យ៉ាង​ល្អ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ទូ​ទាំ​ពិភពលោក ដូចដែល​យើង​បានដឹងហើយថា កន្លងមក realme ធ្លាប់​បានចេញ​ទូរស័ព្ទ​ជាច្រើន​ម៉ូ​ឌែ​ល ដែលមាន​រូបរាង​ទាន់សម័យ គុណភាព​ល្អ និង​តម្លៃ​សមរម្យ ទទួលបាន​ការគាំទ្រ និង​ចូលចិត្ត​យ៉ាងខ្លាំង​។ ក្នុងនោះ​ផងដែរ realme 5 series ទទួលបាន​ការគាំទ្រ​ខ្លាំងជាងគេ ដោយ​ចំនួន​លក់​នៅ​ទូទាំង​ពិភពលោក មាន​ចំនួន​ដល់​ទៅ​៦​លាន​គ្រឿង​។​
​មកដល់​ឥលូវ​នេះ យើង​ចាប់អារម្មណ៍​ឃើញថា ទូរស័ព្ទដៃ realme ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ជាពិសេស​គឺ​ទូរស័ព្ទ realme 5 series មិន​ថា​ពណ៌ មុខងារ ឬក៏​តម្លៃ អាច​និយាយបានថា គឺ​សាក​សម​ជាមួយនឹង​តម្រូវការ​អ្នក​ទាំងអស់គ្នា​។ ដូចនេះហើយ realme ទទួលបាន​ការវាយតម្លៃ​យ៉ាង​ល្អ ពី​ទីផ្សារ​ជាច្រើន​ទូទាំង​ពិភពលោក​។ ទូរស័ព្ទ realme 5 series រួមមាន realme 5Pro,realme 5,realme 5i និង realme5s  ៤ ម៉ូ​ឌែ​ល​។ ដែល realme 5Pro បំពាក់​ទៅដោយ​បន្ទះ​ឈី​ប snapdragon 712 និង​កាមេរ៉ា 4 គ្រាប់ 48mp ដែល​ស្ថិត​ក្នុងតម្លៃ​ពី 200-300$​។ រីឯ realme 5 បំពាក់​ទៅដោយ​បន្ទះ​ឈី​ប snapdragon 665 ក៏មាន​កាមេរ៉ា 4 គ្រាប់ និង​តម្លៃ​សមរម្យ និង​ក្លាយជា​ជម្រើស​ដ៏​ពេញនិយម សម្រាប់​យុវវ័យ​ដូចគ្នា​។​
 

 
​យោងតាម​ព័ត៌មាន​ដែល realme បានប្រកាស​ជា​ផ្លូវការ កាលពីពេល​ថ្មីៗ​នេះ​ថា សមាជិក​ថ្មី realme 5i នឹង​ប្រកាស​ដាក់លក់​ជា​ផ្លូវការ នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៥​ខែកុម្ភៈ​។ ប៉ុន្តែ​យោងតាម​រយៈ​ព័ត៌មាន​ដែល realme បាន​បង្ហើប​ឲ្យ​ដឹង​នោះ យើង​គ្រាន់តែ​ដឹងថា realme 5i ក៏​ជា​ទូរស័ព្ទ ដែលមាន​កាមេរ៉ា​4​គ្រាប់​ដែរ​។ សម្រាប់​ព័ត៌មាន​លម្អិត​ផ្សេងៗ realme នឹងដាក់​ប្រកាស​ជា​ផ្លូវការ​នៅពេល​ក្រោយ សូម​ទន្ទឹម​រង់ចាំ​ទាំងអស់គ្នា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Solidius
© រក្សាសិទ្ធិដោយ thmeythmey.com