សុខភាព
អន្តរជាតិ
អ្នកស្លាប់ដោយសារកូរ៉ូណាវីរុសកើនដល់១៣៣នាក់ ដោយខេត្តស៊ីឈួនមានអ្នកស្លាប់ដំបូង រូបថត AFP
× ចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី ឡើងដល់១៣៣នាក់ ដោយករណីចុងក្រោយដែលគិតត្រឹមម៉ោង១០យប់ថ្ងៃទី២៩ ខែមករា នេះ គឺជាអ្នកជំងឺដំបូងនៅខេត្តស៊ីឈួន។ នេះបើតាមការផ្សាយរបស់ The People’s Daily។
ខេត្តស៊ីឈួន ដែលមានអ្នកជំងឺ១០៨នាក់ ត្រូវបានក្រុមជំនាញការសុខាភិបាលខេត្តអះអាងថា មានករណីជាសះស្បើយមួយករណី និងករណីស្លាប់មួយ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារកូរ៉ូណាវីរុស ឡើងដល់១៣៣នាក់។
ក្នុងចំណោមអ្នកស្លាប់ដែលសុទ្ធតែនៅចិនទាំងអស់ មាន១២៥នាក់ នៅខេត្ត Hubei (ក្នុងនោះ១០៤នាក់នៅក្រុងវូហាន) ២នាក់នៅខេត្តហេណាន រីឯនៅខេត្តស៊ីឈួន, Hebei, ហៃណាន, Heilongjiang, ក្រុងសៀងហៃ, រដ្ឋធានីប៉េកាំង មាន១ករណីរៀងៗខ្លួន។
ក្រៅពីចិន និងតំបន់រដ្ឋបាលពិសេសហុងកាវ ម៉ាកាវ និងតៃវ៉ាន់ ប្រទេសផ្សេងទៀតដែលមានករណីអ្នកកើតកូរ៉ូណាវីរុសរួមមាន ថៃ សិង្ហបុរី ជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ កូរ៉េខាងត្បូង អេមីរ៉ាតអារ៉ាប់រួម កាណាដា វៀតណាម ណេប៉ាល់ ស្រីលង្កា និងកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com