អន្តរជាតិ
​ហ្វាំ​ង​ឡង់ រកឃើញ​អ្នកជំងឺ​រលាក​សួត​កូ​រ៉ូ​ណាវី​រុស ករណី​ទី​១
29, Jan 2020 , 11:22 pm        
រូបភាព
ដោយ: រួបរួម
ទេសចរ​ជនជាតិ​ចិន​ម្នាក់ ត្រូវបានធ្វើ​តេ​ស្តិ៍​រកឃើញ​ជា​វិជ្ជមាន​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ហ្វាំ​ង​ឡង់ Yle.fi នា​ល្ងាច​ថ្ងៃ​ពុធ ទី​២៩ ខែមករា​។​



​មន្ទីរពេទ្យ​នៅ​ក្រុង Lapland បាន​អះអាងថា ទេសចរ​ចិន​រូបនោះ ជា​ស្ត្រី​អាយុ​៣២​ឆ្នាំ​ម្នាក់ ដែល​បានធ្វើ​ដំណើរ​ពី​វូ​ហាន ទៅកាន់​ហ្វាំ​ង​ឡង់ កាលពី​៥​ថ្ងៃ​កន្លងមក​។

​ហ្វាំ​ង​ឡង់​ជា​ប្រទេស​ទី​៣​នៅ​អឺរ៉ុប ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស បន្ទាប់ពី​បារាំង និង​អាល្លឺម៉ង់​៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com