សុខភាព
អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ ចំនួន​អ្នកស្លាប់​នៅ​ចិន​ឡើងដល់​១៧០​នាក់​
30, Jan 2020 , 6:44 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: រួបរួម
គណៈកម្មាធិការ​សុខាភិបាល​ខេត្ត Hubei បាន​អះអាង​ពី​តួលេខ​អ្នកស្លាប់​៣៧​នាក់​ផ្សេងទៀត ដែល​ធ្វើ​ឲ្យ​តួលេខ​អ្នកស្លាប់​សរុប​នៅ​ចិន​ដោយសារ​កូ​រ៉ូ​ណាវី​រុស ឡើងដល់​១៧០​នាក់​ហើយ បើ​គិត​ត្រឹម​ម៉ោង​៦ និង​៣០​នាទី ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមករា ឆ្នាំ​២០២០​នេះ​។​



​បច្ចុប្បន្ន​អ្នក​កើត​ជំងឺ​ទាំង​នៅ​ចិន តំបន់​រដ្ឋបាល​ពិសេស និង​បណ្តា​ប្រទេស​១៦​ផ្សេងទៀត ឡើងដល់​ទៅជា​ង​៧០០០​នាក់ ដែល​ជិត​ស្មើ​ការ​រាលដាល​ជំងឺ SARS ទូទាំង​ពិភពលោក​កាលពី​ឆ្នាំ​២០០២-២០០៣​។​

​ក្រៅពី​ចិន និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណា រួមមាន ថៃ សិង្ហ​បុរី ជប៉ុន អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ កូរ៉េខាងត្បូង អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា វៀតណាម កម្ពុជា ហ្វាំ​ង​ឡង់ ណេ​ប៉ាល់ និង​ស្រីលង្កា​៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com