ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​រំលង​! មូលហេតុ​ដែល​គួរ​រួមបញ្ចូល “​ជី​អង្កាម​” ក្នុង​របប​អាហារ​
09, Jan 2022 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជា​ញឹកញយ​ពួកយើង​តែង​ឃើញ​ជី​អង្កាម​ត្រូវបាន​គេ​បន្ថែម​ជា​គ្រឿងផ្សំ​ក្នុង​ស្ករ​គ្រាប់ ស្ករ​កៅស៊ូ និង​បង្អែម​ផ្សេងៗ​។  ប៉ុន្តែ​ធ្លាប់​ដឹង​ទេ​ថា​ជី​អង្កាម​ក៏​អាច​យកមក​បន្ថែម​ក្នុង​អាហារ​បង្កើន​រសជាតិ​និង​ផ្ដល់​អត្ថប្រយោជន៍​ល្អៗ​ចំពោះ​សុខភាព​ផងដែរ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​ការរួមបញ្ចូល​ជី​អង្កាម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖
 
១. សម្រួល​ការរំលាយ​អាហារ​

​អ្នក​អាច​បន្ថែម​ជី​អង្កាម​ក្នុង​អាហារ​ដើម្បី​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​។ ក្លិន​នៃ​ជី​អង្កាម​បង្កើន​ភាព​សកម្ម​នៃ​ក្រពេញទឹកមាត់​ដែល​ជួយ​រំលាយ​អាហារ​។ លើសពីនេះទៅទៀត​សារធាតុ menthol នៃ​ជី​អង្កាម​ក៏មាន​ប្រសិទ្ធ​ភាពជា​ថ្នាំ​ព្យាបាល​ជំងឺ​ទល់លាមក​បែប​ធម្មជាតិ​ផងដែរ​។​
 
២. សម្រួល​ប្រព័ន្ធ​ផ្លូវដង្ហើម​

​ជី​អង្កាម​មាន​ក្លិន​ខ្លាំង​ដែលមាន​ប្រសិទ្ធភាព​សម្រួល​ដល់​ប្រព័ន្ធ​ផ្លូវដង្ហើម​គួរឱ្យកត់សម្គាល់​។ ប្រសិនបើ​អ្នកទទួល​រង​ឥទ្ធិពល​ពី​ជំងឺហឺត ចូរ​ទទួលទាន​តែ​ជី​អង្កាម ឬ​អាហារ​មាន​លាយ​ជី​អង្កាម​។ អាស៊ីត rosmarinic នៃ​ជី​អង្កាម​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​និង​ជួយ​សម្រួល​ផ្លូវដង្ហើម​។​
 
៣. ជួយ​ទប់ទល់​បញ្ហា​ស្ត្រេ​ស​

​នោះ​ក៏​ព្រោះតែ​ជី​អង្កាម​មាន​ផ្ទុក​សារធាតុ menthol ជួយ​សម្រួល​សាច់ដុំ​កាត់បន្ថយ​កម្រិត​នៃ​ភាព​ស្ត្រេ​ស​។​
 
៤. បំបាត់​ក្លិន​មាត់​មិនល្អ​

​ជី​អង្កាម​មាន​ផ្ទុក​សារធាតុ menthol និង​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​ជួយ​ប្រយុទ្ធប្រឆាំង​សារធាតុ halitosis ដែល​បង្កបញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​។​
 
៥. ទប់ស្កាត់​និង​ព្យាបាល​អាកា​រៈ​ហើមពោះ​

​នោះ​ក៏​ព្រោះតែ​ជី​អង្កាម​បង្កើន​ការផលិត​ទឹក​ប្រ​ម៉ាត់​ដែល​ជួយ​រាងកាយ​ឱ្យ​កម្ចាត់​ជាតិ​ខ្លាញ់​កាន់តែ​ល្អ​ជាង​មុន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com