អន្តរជាតិ
​កូ​រ៉ូ​ណាវី​រុស​៖ អ៊ីតាលី​រកឃើញ​២​ករណី​ដំបូង ខណៈ​បារាំង និង​អាមេរិក​ឡើង​៦
31, Jan 2020 , 6:37 am        
រូបភាព
អ្នកជំងឺពីរនាក់នៅអ៊ីតាលីស្ថិតក្នុងចំណោមអ្នកជិះនាវាកម្សាន្តនៅក្រុងរ៉ូម។ រូបថត AFP
អ្នកជំងឺពីរនាក់នៅអ៊ីតាលីស្ថិតក្នុងចំណោមអ្នកជិះនាវាកម្សាន្តនៅក្រុងរ៉ូម។ រូបថត AFP
ដោយ: រួបរួម
អ៊ីតាលី​បានក្លាយ​ជា​ប្រទេស​ទី​៤​នៅ​អឺរ៉ុប បន្ទាប់ពី​បារាំង ហ្វាំ​ង​ឡង់ និង​អាល្លឺម៉ង់ ដែល​បាន​រកឃើញ​អ្នកជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ នេះ​បើ​យោងតាម​លោកនាយក​រដ្ឋមន្ត្រី Giuseppe Conte ដែល​ត្រូវបាន​ដកស្រង់​ដោយ​រ៉​យ​ទ័​រ​។​



​អ្នកជំងឺ​ទាំងពីរ​នាក់​នោះ គឺជា​ជនជាតិ​ចិន ដែល​ស្ថិត​ក្នុងចំណោម​អ្នកដំណើរ​ជាង​៦០០០​នាក់ និង​បុគ្គលិក​នាវា​១០០០​នាក់ នៅលើ​នាវា​ធ្វើដំណើរ​មួយ​ស្ថិតក្នុង​ក្រុង​រ៉ូម​។

​ជាមួយគ្នានេះ បារាំង បាន​អះអាង​ពី​ការរកឃើញ​ករណី​ទី​៦ ដែលជា​ជនជាតិ​បារាំង​ម្នា​ក់នៅ Marseille ធ្លាប់ធ្វើ​ដំណើរ​ទៅ​វូ​ហាន​។ នេះ​បើ​យោងតាម The Guardian​។

​សហរដ្ឋអាមេរិក បាន​រកឃើញ​ករណី​ដំបូង​ដែល​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស និង​ជា​ករណី​ទី​៦​នៅក្នុង​ប្រទេស​។ បើតាម AP អ្នកជំងឺ​នោះ ជា​ស្វាមី​ដែល​ស្ត្រី​ម្នា​ក់នៅ Chicago ដែលមាន​ជំងឺ​ក្រោយ​ធ្វើដំណើរ​ទៅ​វូ​ហាន​៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com