ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូលចិត្ត​ញ៉ាំ “​ប៉ិ​គួ​ក​” អត់​? អាហារ​មើម​នេះ​ល្អ​ណាស់​ចំពោះ​សុខភាព​
31, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប៉ិ​គួ​ក​ជា​អាហារ​មើម​មួយ​ប្រភេទ​ដែល​ងាយ​នឹង​រក​ទិញ​បាន​ណាស់​ក្នុងប្រទេស​កម្ពុជា​។ ទោះបី​ភាគច្រើន​នៃ​ពួកយើង​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​មើម​ប៉ិ​គួ​ក​យ៉ាងណាក៏ដោយ ក៏​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​អាហារ​មើម​នេះ​ចំពោះ​សុខភាព​ឡើយ​។


 
​ដូច្នេះ​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​ការ​ទទួលទាន​ប៉ិ​គួ​ក ៖
 
១. ពង្រឹង​សុខភាព​បេះដូង​

​នេះ​ក៏​ព្រោះតែ​មើម​ប៉ិ​គួ​ក​គ្មាន​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល​ឡើយ​ដូច្នេះ​ការទទួល​ទាន​វា​មិន​បង្កបញ្ហា​ស្ទះ​សរសៃឈាម​នោះទេ​។ ម្យ៉ាងវិញទៀត​ប៉ិ​គួ​កមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ប៉ូ​តា​ស្យូ​ម និង​ជាតិ​សរសៃ​ដែល​ជួយ​បញ្ចុះ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល ព្រមទាំង​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ព​ស់បាន​យ៉ាង​ប្រសើរ​។ ហើយ​ដូចដែល​បានដឹង​កន្លងមក​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​កត្តា​ចម្បង​នៃ​បញ្ហា​ជំងឺ​បេះដូង​។​
 
២. ធ្វើឱ្យ​ការរំលាយ​អាហារ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​

​ប៉ិ​គួ​ក​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​សរសៃ​និង​ជាតិ​ទឹក​ដែលមាន​ប្រសិទ្ធភាព​ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ រួមទាំង​ចលនា​ពោះវៀន​។ ការទទួល​ទាន​ប៉ិ​គួ​ក​ជាប្រចាំ​អាចជួយ​ទប់ស្កាត់​បញ្ហា​ទល់លាមក​គួរឱ្យកត់សម្គាល់​។ ការទទួល​ទាន​ប៉ិ​គួ​ក​ក៏​ល្អ​សម្រាប់​អ្នក​ដែល​ចង់​ស្រក​ទម្ងន់​ផងដែរ​។ នេះ​ក៏​ព្រោះតែ​ប៉ិ​គួ​កមាន​ផ្ទុក​កាឡូរី​ទាប​បំផុត ហើយ​បរិមាណ​ខ្ពស់​នៃ​ជាតិ​ទឹក​និង​ជាតិ​សរសៃ​ដែល​អាហារ​មើម​នេះ​មាន​ផ្ទុក​ជួយ​ឱ្យ​ឆាប់​ឆ្អែត​និង​ឆ្អែត​បានយូរ​។​
 
៣. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​

​ការទទួល​ទាន​ប៉ិ​គួ​ក​អាចជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​តាមរយៈ​ការបង្កើន​បរិមាណ​នៃ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​។ លើសពីនេះទៅទៀត​ប៉ិ​គួ​កមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ឱ្យ​កាន់តែខ្លាំង​ក្លា​ឡើង​។ វីតាមីន C ក៏​ល្អ​សម្រាប់​សុខភាព​ស្បែក​ផងដែរ​ដោយ​ជួយ​ការពារ​កោសិកា​ស្បែក​មិនឱ្យ​ទទួលរង​ការបំផ្លាញ​ពី​សំណាក់​រ៉ាឌីកាល់​សេរី​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com