អន្តរជាតិ
ស៊ុយអែត​ជា​ប្រទេស​ទី​២៣​ដែល​រកឃើញ​អ្នក​កើត​កូ​រ៉ូ​ណាវី​រុស​
31, Jan 2020 , 10:51 pm        
រូបភាព
ដោយ: រួបរួម
អាជ្ញាធរ​សុខាភិបាល​ស៊ុយអែត បានប្រកាស​រកឃើញ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ទី​១ នា​ថ្ងៃ​សុក្រ​នេះ​។ តាម​ការផ្សាយ​របស់ The Local Sweden អ្នកជំងឺ​ជា​ស្ត្រី​ម្នាក់​ទៅ​ពី​ក្រុង​វូ​ហាន​នា​ថ្ងៃទី​២៤ ខែមករា​។



​ស្ត្រី​រូបនេះ បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ  Ryhov County Hospital ក្នុង​ក្រុង Jönköping ប៉ុន្តែ​ស្ថានភាព​ជំងឺ​មិនមាន​លក្ខណៈ​ធ្ងន់ធ្ងរ​នោះឡើយ​។​

​គិត​ត្រឹម​យប់​ថ្ងៃទី​៣១ ខែមករា អ្នកមាន​ជំងឺ​កូ​រ៉ូ​ណា​វីរុស​ដែល​ត្រូវបាន​រកឃើញ​មាន​ជិត​១​ម៉ឺន​នាក់ ហើយ​អ្នក​ស្លាប់មាន​២១៣ ដែល​ស្ថិត​ក្នុងប្រទេស​ចិន​។ ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណា​វីរុស​រួមមាន ថៃ ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា និង​ស៊ុយអែត​៕



Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com