អន្តរជាតិ
អេស្ប៉ាញជាប្រទេសទី២៤ដែលរកឃើញអ្នកកើតកូរ៉ូណាវីរុស
× ក្រសួងសុខាភិបាលអេស្ប៉ាញ បានអះអាងពីការតេស្តិ៍ឃើញអ្នកជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (2019-nCoV) ។ អ្នកជំងឺនោះ ស្ថិតក្នុងចំណោមអ្នកទេសចរអាល្លឺម៉ង់៥នាក់ ដែលត្រូវបានដាក់នៅដោយឡែកក្នុងគ្លិនិកនៃកោះ Canary Islands។ នេះបើយោងតាមការផ្សាយរបស់ News Observatory។
នៅថ្ងៃដដែល ជប៉ុនមាន១៧ករណី សហរដ្ឋអាមេរិក និងអាល្លឺម៉ង់កើនឡើងដល់៧ករណីរៀងៗខ្លួន ខណៈ ស៊ុយអែត ទើបរកឃើញករណីដំបូង។
គិតត្រឹមម៉ោង៦ និង៤០នាទី ព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ អ្នកមានជំងឺកូរ៉ូណាវីរុសដែលត្រូវបានរកឃើញមានជាង១ម៉ឺននាក់ ហើយអ្នកស្លាប់ត្រូវបានរាយការណ៍មានជាង២៥០នាក់ ដែលស្ថិតក្នុងប្រទេសចិន។ ក្រៅពីចិន និងរដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ ប្រទេស២៣ផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណាវីរុសរួមមាន ថៃ ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេមីរ៉ាតអារ៉ាប់រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភពអង់គ្លេស កម្ពុជា ហ្វាំងឡង់ ឥណ្ឌា ណេប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត និងអេស្ប៉ាញ៕
© រក្សាសិទ្ធិដោយ thmeythmey.com