សុខភាព
អន្តរជាតិ
អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណា​វីរុស​ឡើងដល់​២៥៩​នាក់ ខណៈ​អ្នក​ឈឺ​មាន​ជាង​១​ម៉ឺន​នាក់​
01, Feb 2020 , 7:09 am        
រូបភាព
ដោយ: រួបរួម
អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ឡើងដល់​២៥៩​នាក់​ហើយ បន្ទាប់​អាជ្ញាធរខេត្ត Hubei បាន​រាយការណ៍​ពី​ករណី​ស្លាប់​មនុស្ស​៤៥​នាក់​ទៀត​។ នេះ​បើតាម​ទិ​ដ្ឋ​ន័យ​របស់​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​។​


 
​គណៈកម្មាធិការ​សុខាភិបាល​ខេត្ត Hubei ក៏បាន​បញ្ជាក់​ផងដែរ​ថា ករណី​អ្នកជំងឺ​ថ្មី​នៅក្នុង​ទឹកដី​របស់ខ្លួន​មាន​កំណើន​ក្នុង​រង្វង់​១៣០០​នាក់​។ បច្ចុប្បន្ន អ្នកជំងឺ​ទូទាំង​ពិភពលោក​ឡើងដល់​ជាង​១០០០០​នាក់​ផងដែរ​។​

​គិត​ត្រឹម​ម៉ោង​៦ និង​១០​នាទី ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ​នេះ ទិ​ដ្ឋ​​ន័យ​ដដែល បាន​បញ្ជាក់ថា អ្នក​ដែល​ត្រូវបាន​ព្យាបាល​សះស្បើយ មាន​ជាង​២៥០​នាក់​ផងដែរ​។​

ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៣​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ថៃ ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត និង​អេ​ស្ប៉ា​ញ​៕



Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com