កំណាព្យ
ពីនេះ ពីនោះ
សិស្ស​ធ្លាប់​ខុស មិន​ហួសពេល​កែ​!
02, Feb 2020 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ


​បទ អើយ​រ៉ា​
 
​កូន​អើយ អើយ​រ៉ា ប៉ា​បាក់មុខ​ ​ម៉ាក់​ទុក្ខ អើយ​រ៉ា ណាស់​ស្ងួនភ្ងា​
​ឃើញ​កូន អើយ​រ៉ា វាយតប់​គ្នា​       ​  ជេរ​ជា អើយ​រ៉ា បែប​មោហ៍បាំង​។ 
​ទាស់ចិត្ត អើយ​រ៉ា លែង​ចេះ​ស្រាយ​ ​កាង​កាយ អើយ​រ៉ា ប្រើ​កម្លាំង​
​ភ្លើង​ឆេះ អើយ​រ៉ា  បែរ​ថែម​សាំង​ ​        ឥត​តាំង អើយ​រ៉ា រួម​រក​ទឹក​។​
​សិស្ស​អើយ អើយ​រ៉ា គ្រូ​ក្រៀមក្រំ​ ​ក្រោយ​ខំ អើយ​រ៉ា ទោះ​ល្ងាច​ព្រឹក​
​បែរ​សិស្ស អើយ​រ៉ា មិន​ធ្លាប់​នឹក ​        ដល់​ពាក្យ អើយ​រ៉ា គ្រូ​ទូន្មាន​។​
​ឲ្យ​សិស្ស អើយ​រ៉ា ទាំងប្រុស​ស្រី​ ​        ខន្តី អើយ​រ៉ា កុំ​បំពាន​
​ជម្លោះ អើយ​រ៉ា ផ្លូវ​ស្រាយ​មាន​         ​កុំ​ឈាន អើយ​រ៉ា ចាប់​ហិង្សា​។​
​ហិង្សា អើយ​រ៉ា នាំ​ហ្មងសៅ​ ​នាំ​ក្តៅ អើយ​រ៉ា ដល់​អាត្មា​
​នាំទុក្ខ អើយ​រ៉ា ទាំង​គ្រួសារ ​សិក្សា អើយ​រ៉ា ត្រូវ​ខកខាន​។​
​សិស្ស​ខុស អើយ​រ៉ា ចាប់ផ្តើម​កែ​ ​        ឪ​ម៉ែ អើយ​រ៉ា កូន​ពិត​បាន​
​សប្បាយ អើយ​រ៉ា ចិត្ត​ថ្លា​ក្សាន្ត​ ​        ព្រោះ​បាន អើយ​រ៉ា កូនសិស្ស​ល្អ​។​
​ព្យាយាម អើយ​រ៉ា រក​ចំណេះ​ ​ជាញ​ចេះ អើយ​រ៉ា ជាស​សរ​
​ទ្រ​ជាតិ អើយ​រ៉ា ទៅមុខ​ត​ ​        ធន​ល្អ អើយ​រ៉ា ជាតិ​ត្រូវការ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com