សុខភាព
អន្តរជាតិ
អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណា​វីរុស​កើន​ពី​២៥៩​នាក់ ឡើងដល់​៣០៤​នាក់​ហើយ​
02, Feb 2020 , 7:00 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: រួបរួម
​ចំនួន​អ្នកស្លាប់​ដោយសារជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ឡើងដល់​៣០៤​នាក់​បើ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃអាទិត្យ ទី​២ ខែកុម្ភៈ​នេះ ខណៈ​តុល្យការ​អ្នកស្លាប់​កាលពី​ម្សិលមិញ គឺ​២៥៩​នាក់​។ ករណី​ស្លាប់​ទាំងអស់​គឺ​ស្ថិត​ក្នុងប្រទេស​ចិន​។



​ជាមួយគ្នានេះ បើតាម​ទិន្នន័យ​របស់​គណៈកម្មាធិកា​រ​សុខាភិបាល​ចិន​ដែល​ផ្សាយ​នៅលើ ncov.dxy.cn តួលេខ​អ្នកមាន​ជំងឺ​ឡើង​ជិត​ដល់​១៤០០០​នាក់ រីឯ​ចំនួន​ដែល​ត្រូវបាន​រាយការណ៍​ជាសះស្បើយ​មាន​ជាង​៣០០​នាក់​។ ខេត្ត Hubei តែមួយ មាន​អ្នកជំងឺ​ឡើងដល់​ជាង​៩០០០​នាក់ ក្នុងនោះ​ជិត​៣០០​នាក់​ស្លាប់ និង​ជាង​២០០​នាក់ ជាសះស្បើយ​។​

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៣​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ថៃ ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត និង​អេ​ស្ប៉ា​ញ​៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com