ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ម្ចាស់​ផ្ទះជួល មុក ណាវី ដាំ​ដំណាំ​ប្រភេទ​ជីរ​ឲ្យ​អ្នក​ជួល​នៅ បេះ​ស្ល​ដោយ​មិន​យកប្រាក់​
02, Feb 2020 , 9:32 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជា​រៀងរាល់​ម៉ោង​ប្រមាណ​៦​ព្រឹក អ្នកស្រី មុក ណាវី តែងតែ​បើក​ក្បាល​រ៉ូ​ម៉ា​ណេ​ដើម្បី​ស្រោច​ដំណាំ​នៅក្នុង​ទីធ្លា​នៅមុខ​បន្ទប់​ជួល ដែល​អ្នកស្រី​ដាក់​ជួល​ឲ្យ​និស្សិត និង​អ្នកធ្វើការ​នៅ​ក្រុងភ្នំពេញ​។ ដំណាំ​ទាំងនោះ​អ្នកស្រី ណាវី ទើបតែ​ដាំ​បាន​ប្រមាណ​៣​ខែ​ប៉ុណ្ណោះ ដោយមាន​ដូចជា ស្លឹកគ្រៃ​, រមៀត​, ម្ទេស​, ស្លឹក​ខ្ទឹម​, ជីរ​នា​វង ជាដើម​។ ដំណាំ​ដែល​ច្រើន​ជា​ប្រភេទ​ជីរ​នោះ ម្ចាស់​ផ្ទះជួល​នៅ​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ វ័យ​៥៣​ឆ្នាំ រូបនេះ ទុក​សម្រាប់​ទទួលទាន​ខ្លួនឯង​ផង និង​សម្រាប់​អ្នក​ដែល​ស្នាក់នៅ​ផ្ទះជួល​របស់​អ្នកស្រី អាច​បេះ​យកទៅស្ល​បាន​ដោយ​មិន​យកប្រាក់​ផងដែរ​។ អ្នកស្រី ណាវី បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​ជាព​ន់​ពេក នៅពេលដែល​អ្នកស្នាក់នៅ​ផ្ទះជួល​របស់​អ្នកស្រី​មួយចំនួន តែងតែ​មក​បេះ​ដំណាំ​ទាំងនោះ​យកទៅស្ល ពេលដែល​ពួកគាត់​ខ្វះខាត​។ ម្ចាស់ផ្ទះ​ដែលមាន​បន្ទប់​ជួល​ចំនួន​២០​បន្ទប់ រូបនេះ តែងតែ​ទទួលបាន​ពាក្យ​អរគុណ និង​ពាក្យ​សរសើរ​ពី​សំណាក់​អ្នក​ជួល​បន្ទប់​ស្នាក់នៅ ក្រោយពី​ពួកគាត់​បានមក​បេះ​ដំណាំ​ប្រភេទ​ជីរ​ទាំងនោះ នៅ​ទីធ្លា​មុខ​បន្ទប់​ជួល​របស់គាត់​។ សូម​អញ្ជើញ​ទស្សនា​រូបភាព ដូចខាងក្រោម​នេះ​៖










































© រក្សាសិទ្ធិដោយ thmeythmey.com