អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ្វីលីពីន ប្រកាស​ករណី​ស្លាប់​ទី​១ ដោយសារ​កូ​រ៉ូ​ណាវី​រុស​
02, Feb 2020 , 10:29 am        
រូបភាព
រដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីន Francisco Duque
រដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីន Francisco Duque
ដោយ:
​ក្រសួងសុខាភិបាល​ហ្វីលីពីន បាន​រាយការណ៍​ករណី​ស្លាប់​ពាក់ព័ន្ធ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី នៅក្រៅ​ប្រ​​ទេស​ចិន ខណៈ​អ្នកជំងឺជនជាតិចិន​ម្នាក់ ដែល​បានធ្វើ​តេស្ត​វិជ្ជមាន​សម្រាប់​វីរុស​នេះ បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍ ទី​១ ខែកុម្ភៈ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Rappler នៅ​ថ្ងៃ​ព្រឹក ថ្ងៃ​០២ ខែកុម្ភៈ​។


 
ការស្លាប់​នេះ បានធ្វើ​ឲ្យ​តួលេខ​ករណី​ឆ្លង​រលាក​សួត​បង្កដោយ​កូ​រ៉​ណាវី​រុស​ប្រភេទ​ថ្មី​ឡើងដល់ ២​ករណី ក្នុងប្រទេស​ហ្វីលីពីន​។ បើតាម Rappler ករណី​ស្លាប់​ទី​១​ក្នុងប្រទេស​ហ្វីលីពីន គឺ​បុរស​វ័យ​៤៤​ឆ្នាំ​ម្នាក់​ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហ្វីលីពីន ពី​ក្រុង វូ​ហាន ប្រទេស​ចិន​។ លោក បានរួម​ដំណើរ​ជាមួយ​ស្ត្រី ៣៨​ឆ្នាំ ដែល​បានធ្វើ​តេស្ត​វិជ្ជមាន​សម្រាប់​វីរុស​ដ៏​កាច​សាហាវ​នេះ កាលពីសប្តាហ៍មុន​។

ទាក់ទិន​នឹង​រឿងនេះ អ្នកតំណាង​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​ហ្វីលីពីន លោក Rabindra Abeyasinghe បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖«​ទោះជា​បែបនេះ​ក្តី យើង​ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា នេះ​ពុំមែន​ជា​ករណី​ឆ្លង​ក្នុងស្រុក​ឡើយ​។ អ្នកជំងឺ (​ដែល​ស្លាប់​) បានមកពី​តំបន់​ផ្ទុះ​វីរុស​»​។ នេះ បើតាម AFP ៕​

អត្ថបទទាក់ទង
 

Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com