ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ទិដ្ឋភាពជុំវិញពិធីឡើងអ្នកតានៅប្រាសាទអង្គរវត្ត
02, Feb 2020 ,
2:00 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ដូចសព្វមួយដង រាល់ថ្ងៃ៣កើត ខែមាឃ អ្នកភូមិអង្គរតែងប្រារព្ធពិធីឡើងអ្នកតាឬឡើងមាឃ ដែលពិធីនេះរៀបចំនៅតាមទីសក្ការៈបូជា ឬទួលអ្នកតាតាមទីតាំងផ្សេងៗ។ ពិធីនេះក៏រៀបចំនៅទីសក្ការៈបូជាតារាជ្យ នៅប្រាសាទអង្គរវត្តផងដែរ ដែលមានចាស់ព្រឹទ្ធិចារ្យ និងក្មេងៗប្រមាណ១០០នាក់ចូលរួម។
ពិធីនេះចាប់ផ្តើមដោយមានការរៀបចំសំណែន និងពិធីទៅតាមសាសនា អមដោយវង្សភ្លេងបុរាណប្រគំដែលញុំាងឱ្យពិធីនេះកាន់តែអធិកអធម។ ក្នុងពិធីក៏មានអាចារ្យសូត្រធម៌អញ្ជើញលោកតារាជ្យមកពិសារសំណែនដែលរៀបចំមាននំបញ្ចុក នំអន្សម បាយ សម្លរ បង្អែម។ល។
ពិធីឡើងអ្នកតា ជាជំនឿដ៏មុតមាំរបស់អ្នកភូមិអង្គរដែលគោរពមិនដែលខានឡើយ។ ពិធីនេះធ្វើឡើងដើម្បីជាកិច្ចលៀងជូនអ្នកតាដែលបានផ្តល់ទឹកភ្លៀងតាមរដូវ និងផ្តល់ដីមានជីជាតិព្រមទាំងថែរក្សាអ្នកស្រុកពេញមួយឆ្នាំឱ្យជួបតែសេចក្ដីសុខជារហូតមក៕
សូមអញ្ជើញទស្សនាទិដ្ឋភាពពិធីឡើងអ្នកតានៅប្រាសាទអង្គរវត្តដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ឡើងអ្នកតា
តារាជ្យ
អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
18 ម៉ោង
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
2 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
5 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
6 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម