ជាតិ
ក្រចេះ នៅមានតំបន់កោះ ធម្មជាតិ និងប្រវត្តិសាស្ត្រច្រើនទៀត ដែលភ្ញៀវមិនទាន់ស្គាល់ អនុប្រធានមន្ទីរទេសចរណ៍ក្រចេះ
× ភ្នំពេញ៖ ក្រៅពីកោះទ្រង់ និងសត្វផ្សោតនៅអន្លង់កាំពីនោះ គឺនៅមានតំបន់ទេសចរណ៍ធម្មជាតិផ្សេងទៀត ដែលភ្ញៀវជាតិ និងអន្តរជាតិ មិនទាន់បានស្គាល់។ តំបន់ទាំងនោះ គឺជាទីតាំងថ្មី ដែលត្រូវបានរកឃើញ និងបង្កើតឡើងនៅក្នុងអំឡុងឆ្នាំ២០១៨ប៉ុណ្ណោះ។ នោះគឺទីតាំងកោះព្រហ្មចារី កោះសាមសិប និងសម្រស់ធម្មជាតិលើដងទន្លេមេគង្គជាដើម។ នេះជាការបញ្ជាក់របស់លោកស្រី ញឹក ភារី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ។
លោកស្រី ភារី បានបញ្ជាក់ថា មន្ទីរទេសចរណ៍កំពុងរៀបចំតំបន់កោះថ្មីទាំងនោះ ឱ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវថែមទៀត។ បើតាមលោកស្រី ភារី តំបន់កោះនោះ មានទេសភាពស្រស់ស្អាត ,បោះតង់សម្រាកលំហែកាយ , សម្រស់ព្រៃលិចទឹក ,គយគន់សត្វបក្សាបក្សីហើយលើផ្ទៃទឹកទន្លេមេគង្គ និងអាចមើលប្រភេទសត្វកម្រផងដែរ។
ដើម្បីជ្រាបព័ត៌មាននេះ សូមលោកអ្នកនាងទស្សនាវីដេអូខាងក្រោម៖
តាមរយៈវិស័យទេសចរណ៍នេះ ក៏អាចផ្ដល់ការងារធ្វើ និងផល់ប្រយោជន៍ដល់ប្រជាសហគមន៍ក្នុងតំបន់ទៀតផង។ កាលពីឆ្នាំ២០១៩កន្លងមក ខេត្តក្រចេះទទួលបានភ្ញៀវទេសចរជាង៣៧ម៉ឺននាក់ ក្នុងនោះមានភ្ញៀវអន្តជាតិជាង២ម៉ឺននាក់ ។ ភ្ញៀវទេសចរម្នាក់ ចំណាយថវិកាចន្លោះពី៥០ទៅ៦០ដុល្លារ។ នេះបើតាមលោកស្រី ញឹក ភារី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ៕
Tag:
ញឹក ភារី
ទេសចរណ៍
ធនធានធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com