ព្រឹត្តិការណ៍​កីឡា «​ថ្មើរជើង​ប្រវត្តិសាស្ត្រ​» នឹង​រៀបចំឡើង​នៅ​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ
ជាតិ
ព្រឹត្តិការណ៍​កីឡា «​ថ្មើរជើង​ប្រវត្តិសាស្ត្រ​» នឹង​រៀបចំឡើង​នៅ​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ
03, Feb 2020 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​លើក​ទី​២ ក្រោម​ប្រធានបទ​«​ថ្មើរជើង​ប្រវត្តិសាស្ត្រ​» ក្នុង​ទី​រួម​ខេត្ត​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៩ ខែកុម្ភៈ​។


 
​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​គឺ ដើម្បី​ផ្សព្វផ្សាយ​ពីស​ក្ដា​នុ​ពុល​ទេសចរណ៍​អន្លង់វែង ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ស្គា​ល់ពី​តំបន់​ទេសចរណ៍​មួយ​នេះ​។​
 
​ព្រឹត្តិការណ៍​នេះ ក៏មាន​ការប្រកួត​កីឡា​កម្សាន្ត​មួយចំនួន​ដូចជា ការរត់​ឡើង​ភ្នំ​ដងរែក​, ការប្រណាំង​ទូក​នៅ​បឹង​តា​ម៉ុក​, ការប្រណាំង​កង់​យឺត​, ការប្រកួត​បាល់ទាត់​, បាល់ទះ​, ការប្រកួត​ចំបាប់​បុរាណ និង​កម្មវិធី​ផ្សេង​ជាច្រើន​ទៀតផង​។ នេះ​បើតាម​ក្រសួងទេសចរណ៍​៕
 




Tag:
 អន្លង់វែង
© រក្សាសិទ្ធិដោយ thmeythmey.com