ជាតិ
ព្រឹត្តិការណ៍កីឡា «ថ្មើរជើងប្រវត្តិសាស្ត្រ» នឹងរៀបចំឡើងនៅអន្លង់វែង ខេត្តឧត្តរមានជ័យ
× ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍លើកទី២ ក្រោមប្រធានបទ«ថ្មើរជើងប្រវត្តិសាស្ត្រ» ក្នុងទីរួមខេត្តអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកុម្ភៈ។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះឡើងគឺ ដើម្បីផ្សព្វផ្សាយពីសក្ដានុពុលទេសចរណ៍អន្លង់វែង ឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់ពីតំបន់ទេសចរណ៍មួយនេះ។
ព្រឹត្តិការណ៍នេះ ក៏មានការប្រកួតកីឡាកម្សាន្តមួយចំនួនដូចជា ការរត់ឡើងភ្នំដងរែក, ការប្រណាំងទូកនៅបឹងតាម៉ុក, ការប្រណាំងកង់យឺត, ការប្រកួតបាល់ទាត់, បាល់ទះ, ការប្រកួតចំបាប់បុរាណ និងកម្មវិធីផ្សេងជាច្រើនទៀតផង។ នេះបើតាមក្រសួងទេសចរណ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com