សុខភាព
អន្តរជាតិ
ពលរដ្ឋ​អាល្លឺម៉ង់​ពីរ​នាក់​ដែល​ជម្លៀស​ពី​វូ​ហាន​មាន​កូ​រ៉ូ​ណាវី​រុស​
02, Feb 2020 , 10:28 pm        
រូបភាព
មូលដ្ឋានយោធាមួយនៅអាល្លឺម៉ង់ដែលជាទីតាំងផ្ទុកមនុស្សពីវូហានដើម្បីធ្វើតេស្តិ៍។ រូបថត AFP
មូលដ្ឋានយោធាមួយនៅអាល្លឺម៉ង់ដែលជាទីតាំងផ្ទុកមនុស្សពីវូហានដើម្បីធ្វើតេស្តិ៍។ រូបថត AFP
ដោយ: រួបរួម
​ពលរដ្ឋ​អាល្លឺម៉ង់​ពីរ​នាក់​ក្នុងចំណោម​មនុស្ស​១២៤​នាក់​ដែល​ត្រូវបាន​ជម្លៀស​ចេញពី​ក្រុង​វូ​ហាន  ត្រូវបាន​រកឃើញថា មាន​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV)​។ ពួកគេ​ស្នាក់នៅ​មន្ទីរពេទ្យ​នៅក្នុង Frankfurt​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន DW​។ បច្ចុប្បន្ន តួលេខ​អ្នក​ឈឺ​នៅ​អាល្លឺម៉ង់​មាន​១០​នាក់​។​



​អាល្លឺម៉ង់ បាន​យក​យន្ត​យោធា​ទៅ​ដឹក​មនុស្ស​១២៤​នាក់​ពី​ក្រុង​វូ​ហាន ទៅកាន់​ក្រុង Frankfurt ដែល​ក្នុងនោះ​មាន​ពលរដ្ឋ​អាល្លឺម៉ង់​១០២​នាក់​។ ករណី​ពីរ​ថ្មី​នេះ ជាការ​រកឃើញ​លើកដំបូង​លើ​ជនជាតិ​អាល្លឺម៉ង់​ដែល​ត្រូវបាន​ជម្លៀស​ពី​វូ​ហាន ទីតាំង​កន្លែង​ផ្ទុះ​នៃ​កូ​រ៉ូ​ណាវី​រុស ។​

​នៅ​ដើមខែ​កម្ភៈ អាល្លឺម៉ង់​បាន​បន្ត​ដឹក​ពលរដ្ឋ​បប្រមាណ​ជាង​១០០០​នាក់​ទៀត ហើយ​ពួកគេ​ត្រូវបាន​ដាក់​ឲ្យ​នៅ​ដោយឡែក​នៅ​បន្ទាយ​យោធា​មួយ​ដើម្បី​ឆ្លងកាត់​ការពិនិត្យ​ធ្វើ​តេ​ស្តិ៍​។ ករណី​ដែល​រកឃើញ​កន្លងមក មាន​៨​នាក់​បម្រើការ​នៅ​ក្រុមហ៊ុន​រួមគ្នា​មួយ​នៅ​រដ្ឋ Bavaria និង​ម្នាក់ទៀត​ជា​សមាជិកគ្រួសារ​របស់​អ្នកជំងឺ​ក្នុងចំណោម​៨​នាក់​។​

​គិត​ត្រឹម​ម៉ោង​១០ និង​២៥​នាទី យប់​ថ្ងៃទី​២ ខែកុម្ភៈ​នេះ មនុស្ស​ជាង​១៤០០០​នាក់ ត្រូវបានធ្វើ​តេ​ស្តិ៍​រកឃើញ​មេរោគ ខណៈ​៣០៥​នាក់​ស្លាប់ ហើយ​ហ្វីលីពីន​ជា​ប្រទេស​ដំបូង​ក្រៅពី​ចិន​ដែលមាន​ករណី​មនុស្ស​ស្លាប់​។ ក្រៅពី​ចិន អាល្លឺម៉ង់ និង​ហ្វីលីពីន ប្រទេស​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស រួមមាន ជប៉ុន ថៃ សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី សហរដ្ឋអាមេរិក វៀតណាម បារាំង អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា ឥណ្ឌា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ណេ​ប៉ាល់ អេ​ស្ប៉ា​ញ ស្រីលង្កា និង​ស៊ុយអែត​៕



Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com