ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុផល​មិនគួរ​ឲ្យ​ជឿ​ដែល រាងកាយ​ត្រូវការ​ជាតិ​ប៉ូ​តា​ស្យូ​ម​មិនអាច​ខ្វះ​បាន​
04, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប៉ូ​តា​ស្យូ​ម​គឺជា​ជាតិ​រ៉ែ​ដ៏​សំខាន់បំផុត​មួយ​ក្នុង​រាងកាយ ដែលមាន​ក្នុង​កោសិកា​ទាំងអស់​។ ខណៈពេលដែល​វា​ត្រូវបាន​គេ​រកឃើញ​ក្នុង​អាហារ​ជាច្រើន តែ​មនុស្ស​ភាគច្រើន​មិន​ទទួលបាន​ជីវជាតិ​មួយ​នេះ​គ្រប់​គ្រាន់តែ​ជាពិសេស​បើសិនជា​អ្នក​មិនបាន​ញ៉ាំ​អាហារ​មាន​វត្តមាន​របស់​ខ្ពស់​តែម្តង​។ ប៉ូ​តា​ស្យូ​ម​ដើរតួនាទី​សំខាន់​ពីរ​យ៉ាង​ក្នុង​កោសិកា​មនុស្ស​យើង​ដូចជា​៖

 
  • ​រក្សា​កម្រិត​ជាតិ​ទឹក​ក្នុង​កោសិកា​ដើម្បី​ជួយ​ឲ្យ​កោសិកា​មាន​សុខភាព​ល្អ​
  • ​រក្សា​ដំណើរ​ការណ៍ Electrochemial សម្រាប់​ការឆ្លងកាត់​ភ្នាស់​កោសិកា ដែល​រឿងនេះ​នឹង​ជួយ​ដល់​ការចម្លង​សរសៃប្រសាទ ការ​កន្ត្រាក់​របស់​សាច់ដុំ និង​មុខងារ​តម្រងនោម​។​
​ជាមួយនឹង​តួនាទី​ពីរ​យ៉ាងនេះ ប៉ូ​តា​ស្យូ​ម​អាចជួយ​ថែរក្សា​សុខភាព​បេះដូង សម្រួល​ដល់​ជាតិ​ទឹក​ក្នុង​ខ្លួន និង​មុខងារ​កោសិកា​។ ដូច្នេះ​ការ​កង្វះ​ជីវជាតិ​មួយ​នេះ​គឺជា​បញ្ហា​មួយ​ដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំងណាស់​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​មិនគួរ​ឲ្យ​ឲ្យ​ជឿ​ដែល​រាងកាយ​ខ្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​មិនបាន​៖
 
១. រក្សា​មុខងារ​សាច់ដុំ​បេះដូង​
 
​តួនាទី​សំខាន់បំផុត​របស់​ប៉ូ​តា​ស្យូ​ម​គឺ​ថែរក្សា​មុខងារ​របស់​បេះដូង​។ វា​ក៏​ជួយ​ឲ្យ​បេះដូង​ធ្វើការ​បានល្អ​បំផុត​ផងដែរ​។ ការ​កង្វះ​វត្តមាន​ប៉ូ​តា​ស្យូ​ម​អាច​នាំ​ឲ្យ​ប្រឈម​នឹង​ការ​ខ្សោយបេះដូង និង​ថត​បេះដូង​ខាងក្រោម​និង​ឆ្វេង​រីក​ធំ​។ ឥទ្ធិពល​គ្រោះថ្នាក់​មួយទៀត​នៅពេល​ខ្វះ​ប៉ូ​តា​ស្យូ​ម​ដែរនោះ​គឺ បេះដូង​លោត​ខុស​ចង្វាក់​រហូតដល់​កើតជា​ជំងឺ​ស្លោក​សាច់ដុំ​បេះដូង ដោយសារតែ​កង្វះ​លំហូរ​ឈាម និង​អុកស៊ីសែន​ចិញ្ចឹម​សាច់​បេះដូង​។ 
 
២. ខ្សោយ​សម្ពាធ​ឈាម​
 
​ខណៈពេលដែល​ប្រជាជន​អាមេរិក​តែង​ញ៉ាំ​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ខ្ពស់ (​ប្រៃ​) ដូច្នេះ​វា​ងាយ​នឹងធ្វើ​ឲ្យ​ជាតិ​ប៉ូ​តា​ស្យូ​ម​ចុះ​ទាប​ណាស់ ដូច្នេះ​ពួកគេ​ក៏​ប្រឈម​ខ្ពស់​នឹង​ការ​លើស​សម្ពាធ​ឈាម​ដែរ​។ ដូច្នេះ​សម្រាប់​អ្នក​លើស​សម្ពាធ​ឈាម​តែងតែ​ត្រូវបាន​គ្រូពេទ្យ​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម ទាំងពី​អាហារ ឬ​ថ្នាំ​បំប៉ន​។ ប៉ូ​តា​ស្យូ​ម​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​តាមរយៈ​ការជួយ​ពង្រីក​សរសៃឈាម និង​បង្កើន​ការបញ្ចេញចោល​ជាតិ​សូ​ដ្យូ​ម​តាម​ទឹកនោម​។ យ៉ាងណាមិញ របប​អាហារ DASH ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​នោះ​គឺ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម​ស្រាប់​ហើយ​។ 
 
៣. បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
 
​ការស្រាវជ្រាវ​ក៏បាន​បញ្ជាក់ថា របប​អាហារ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម​មិន​ត្រឹមតែ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ទេ តែ​ក៏​អាច​បន្ថយ​ការ​ប្រឈម​នឹង​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​បានដែរ​។ ការ​ញ៉ាំ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​អាច​បង្ការ​ការ​រឹង​របស់​សរសៃឈាម​អាក់ទែ​បាន​។ យ៉ាងណាមិញ ថ្វីបើ​ការ​ញ៉ាំ​ប៉ូ​តា​ស្យូ​ម​ច្រើន​អាច​បន្ថយ​ការស្លាប់​ក៏ដោយ តែ​វា​ហាក់បីដូចជា​មិន​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​លើ​ស្ត្រី​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ទេ​។ ដូច្នេះ​អ្នកស្រាវជ្រាវ​និយាយថា ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ប៉ូ​ទា​ស្យូ​ម​ខ្ពស់​អាចមាន​ប្រយោជន៍​ច្រើនជាង​មុនពេល​កើតមាន​ជំងឺ​លើស​សម្ពាធ​ឈាម​។ 
 
៤. បង្ការ​ភាព​ពុក​ឆ្អឹង​
 
​ប៉ូ​តា​ស្យូ​ម​អាចជួយ​បង្ការ ឬ​បន្ថយ​ភាព​ពុក​របស់​ឆ្អឹង​តាមរយៈ​ការបញ្ចុះ​ជាតិ​កាលស្យូម​តាម​ទឹកនោម និង​ពង្រឹង​ដល់​តុល្យភាព​របស់​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​រាងកាយ​។ ការ​ញ៉ាំ​ប៉ូ​តា​ស្យូ​ម​ក្នុង​កម្រិត​គ្រប់គ្រាន់​អាចជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ឆ្អឹង ជាពិសេស​ជំងឺ​ពុក​ឆ្អឹង​តែម្តង​។ 
 
៥. បង្ការ​ការកើត​គ្រួស​ក្នុង​តម្រងនោម​
 
​រឿង​មួយ​និយាយថា ការ​ប្រឈម​នឹង​ការកើត​គ្រួស​ក្នុង​តម្រងនោម​ហាក់បីដូចជា​មាន​ជាប់ទាក់ទង​នឹង​ចំនួន​ប៉ូ​តា​ស្យូ​ម​ដែល​អ្នក​ញ៉ាំ​ដែរ​។ កាលណា​ញ៉ាំ​ប៉ូ​តា​ស្យូ​ម​កាន់តែ​តិច ការ​ប្រឈម​នឹង​គ្រួសតម្រងនោម​កាន់តែ​ខ្ពស់ ជាពិសេស​គ្រួស​ប្រភេទ Calcium Oxalate ឬ Calcium Phosphate តែម្តង​។ ហេតុផល​នោះ​គឺថា​ការ​ញ៉ាំ​ប៉ូ​តា​ស្យូ​ម​កាន់តែ​តិច វា​នឹង​រំខាន​ដល់​ការរំលាយ​ជាតិ​កាលស្យូម​ក្នុង​តម្រងនោម ហើយក៏​បញ្ចេញ​កាលស្យូម​តាម​ទឹកនោម​កាន់តែច្រើន​ដែរ រហូតដល់​កើត​គ្រួស​ក្នុង​តម្រងនោម​តែម្តងទៅ​។ ដូច្នេះ​បើសិនជា​កើត​គ្រួស​ក្នុង​តម្រងនោម​ហើយ តើ​ប៉ូ​តា​ស្យូ​ម​អាចជួយ​អ្វី​បាន​ទៅ​? រឿងនេះ​មិនទាន់មាន​អ្វី​ច្បាស់លាស់​នៅឡើយ​ទេ​។ នៅពេល​អ្នកមាន​គ្រួស​ក្នុង​តម្រងនោម​ញ៉ាំ​អំបិល​ប៉ូ​តា​ស្យូ​ម​ស៊ី​ត្រាត រយៈពេល ៣​ឆ្នាំ វា​ដូចជា​អាច​បន្ថយ​ការកើត​គ្រួស​ក្នុង​តម្រងនោម​ជាង​អ្នក​ញ៉ាំ​ថ្នាំ Placebo ធម្មតា​។ ប៉ុន្តែ​អ្នកស្រាវជ្រាវ​គិតថា អំបិល​អាស៊ីត​ស៊ី​ទ្រិ​ច ដើរតួនាទី​ដ៏​ធំ​មួយ​ជាង​ប៉ូ​តា​ស្យូ​ម​ទៅទៀត​។ 
 
៦. បង្ការ​ជំងឺ​ទឹកនោមផ្អែម​
 
​ចាប់តាំងពី​ប៉ូ​តា​ស្យូ​ម​គឺជា​ជីវជាតិ​ដែល​រាងកាយ​ត្រូវការ​ដើម្បី​បញ្ចេញ​អាំង​ស៊ុយ​លីន​ពី​ក្នុង​កោ​សិ​ក Beta របស់​លំពែង​ក៏ដោយ តែ​បើសិនជា​ប៉ូ​តា​ស្យូ​ម​មាន​តិច​វិញ គឺ​វា​មាន​ជាប់ទាក់ទង​នឹង​ការមិនអាច​ទទួលយក​បាន​ជាតិ​ស្ករ​ក្នុង​ឈាម ព្រមទាំង​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ទៀត​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា ឥទ្ធិពល​បែបនេះ​ច្រើនតែ​កើតឡើង​លើ​ប្រជាជន​ពូជសាសន៍ អាហ្វ្រិក​អាមេរិក ដែល​តែង​ញ៉ាំ​ប៉ូ​តា​ស្យូ​មតិ​ចៗ ជាង​ពូជសាសន៍​ស្បែ​កស​។ ខណៈពេលដែល​អ្នក​ឆាប់​ញ៉ាំ​អាហារ​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​លឿន ឬ​តាំងពីក្មេង​ហើយ វា​នឹង​អាច​បង្ការ​ជំងឺ​ទឹកនោមផ្អែម​បាន ប៉ុន្តែ​ចូរ​ចាំ​ថា មិនត្រូវ​ញ៉ាំ​ប៉ូ​តា​ស្យូ​ម​ច្រើនពេក​ក្នុងពេល​មាន​ជំងឺ​ទឹកនោមផ្អែម​ដំណាក់កាល​ចុងក្រោយ​អី​ដោយសារតែ​តម្រងនោម​របស់គាត់​កំពុងតែ​ខូច​ស្រាប់​ហើយ​។ 
 
៧. រក្សា​តុល្យភាព​ការរំលាយ​អាហារ​
 
​ប៉ូ​តា​ស្យូ​ម​ជួយ​ដល់​ការ​បំ​លែង​ការរំលាយ​ជីវជាតិ​ដូចជា ខ្លាញ់ និង​កាបូ​អ៊ី​ដ្រា​ត​។ ជាតិ​រ៉ែ​មួយ​នេះ​មានតម្លៃ​ខ្លាំង​ក្នុងការ​ទាញយក​ថាមពល​ពី​ជីវជាតិ​ដែល​យើង​បាន​ញ៉ាំ​រួច​។ ការសិក្សា​បានបង្ហាញ​ថា ប៉ូ​តា​ស្យូ​ម​ក៏​ជា​សមាសធាតុ​មួយ​ក្នុង​ការកើត​ជាមួយគ្នា​នៃ​ប្រូតេអ៊ីន ដែល​វា​មាន​ឥទ្ធិពល​ដោយផ្ទាល់​លើ​ការលូទលាស់ និង​កើត​ឡើងវិញ​របស់​ជា​លិ​ក និង​ជំរុញ​ដល់​សុខភាព​ទូទៅ​ល្អ ជាពិសេស​តុល្យភាព​នៃ​ការរំលាយ​អាហារ​តែម្តង​។ 
 
៨. បង្ការ​ភាព​រឹង​របស់​សាច់ដុំ ឬរ​មួយ​ក្រពើ​
 
​ប៉ូ​តា​ស្យូ​ម​ជួយ​ដឹកជញ្ជូន​កាលស្យូម​ចូលទៅក្នុង​កោសិកា​តាមរយៈ Sodium-potassium Pumps ដើម្បី​ជួយ​ដល់​ការ​កន្ត្រាក់​របស់​សាច់ដុំ ដែល​រឿងនេះ​កើតឡើង​ចំ​ពៅះ​សាច់ដុំ​រលោង សាច់ដុំ​បេះដូង និង​សាច់ដុំ​ជាប់​ឆ្អឹង​។ ដូច្នេះ​ការ​មាន​ប៉ូ​តា​ស្យូ​ម​ក្នុង​ខ្លួន​គ្រប់គ្រាន់ គឺជា​រឿង​ចាំបាច់​ដើម្បី​បង្ការ​ការ​រឹង​ជាប់​របស់​សាច់ដុំ ឬ​រមួលក្រពើ​តែម្តង​។ 
 
៩. រក្សា​ជាតិ​ទឹក​ក្នុង​កម្រិត​មួយ​ខ្ពស់​
 
​ដោយសារតែ​វា​ជា​អេ​ឡិច​ត្រូ​លីត្រ​ដ៏​សំខាន់​ក្នុង​រាងកាយ ដូច្នេះ​ប៉ូ​តា​ស្យូ​ម​នឹង​ជួយ​ថែរក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​ខ្លួន​។ កោសិកា​ប្រភេទ​ខុសៗ​គ្នា​ត្រូវការ​តុល្យភាព​ជាតិ​ទឹក​សមស្រប​ដើម្បី​ជាការ​ផលិត​អ្វីមួយ​តាម​មុខងារ​របស់​វា ហើយ​វត្តមាន​របស់​ប៉ូ​តា​ស្យូ​ម​គឺ​ជំនួយ​ដល់​សកម្មភាព​ទាំងអស់​នេះឯង​។ ហេតុដូច្នេះ​ហើយ​ទើប​កីឡាករ​អត្តពលកម្ម​ត្រូវបាន​គេ​ណែនាំ​ឲ្យ​ញ៉ាំ​ផ្លែ​ចេក​ដើម្បី​ជំនួស​នូវ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​បាន​បាត់បង់ និង​រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​នៅ​ល្អ​។ 
 
១០. ចម្លង​សរសៃប្រសាទ​
 
​វត្តមាន Sodium-potassium Pump ក្នុង​សរសៃប្រសាទ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដូច្នេះ​ប៉ូ​តា​ស្យូ​ម​អាចជួយ​ដល់​ការចម្លង​សរសៃប្រសាទ​សម្រាប់​បញ្ជូន​ចរន្តអគ្គិសនី​ពី​កោសិកា​សរសៃប្រសាទ​ទៅកាន់​ផ្នែក​ផ្សេងៗ​ទាំងអស់​របស់​រាងកាយ​។ ហេតុដូច្នេះ​ហើយ​ទើប​ការ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​អាចធ្វើ​ឲ្យ​អ្នកជំងឺ​វង្វេងវង្វាន់ ឬ​កន្ត្រាក់​សាច់ដុំ​ជាប់​ភ្លាមៗ​។ (​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរប្រើ​)​ការ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​ក៏​អាច​នាំ​ឲ្យ​មាន​ជំងឺផ្លូវចិត្ត​បានដែរ​។​
 
១១. រក្សា​តុល្យភាព​អារម្មណ៍​
 
​រឿងនេះ​ប្រហែលជា​អ្នក​មិន​ធ្លាប់​ដឹង​ទេ​។ ប៉ូ​តា​ស្យូ​ម​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុងការ​សម្រួល​ដល់​អ័រម៉ូន Serotonin ដែលជា​អ័រម៉ូន​ជួយ​ឲ្យ​សប្បាយចិត្ត​។ ហេតុដូច្នេះ​ហើយ​ទើប​គ្រូពេទ្យ​ជាច្រើន​ណែណាំ​ឲ្យ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម តែ​សូ​ដ្យូ​មតិ​ច​ដើម្បី​បំបាត់​ស្ត្រេ​ស​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com