ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​ចាប់​សរសៃ​ត្រង់ចំណុច​ទាំងនេះ​សោះ អាចជួយ​ដល់​ការ​លើស​សម្ពាធ​ឈាម​បាន​
03, Feb 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​បេះដូង​គឺជា​មូលហេតុ​ចំបង​មួយ​ដែល​នាំ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ស្លាប់​ច្រើនជាងគេ​។ ជំងឺ​បេះដូង​ដែល​អាច​ងាយ​នឹង​ស្លាប់​បាន​ដូចជា គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង​ខ្សោយបេះដូង គឺ​បណ្តាលមកពី​ការ​លើស​សម្ពាធ​ឈាម​ទាំងអស់​។​ការព្យាបាល និង​ថែរក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​គ្រប់គ្រង​បាន​គឺជា​រឿង​សំខាន់បំផុត​។ របប​អាហារ ការហាត់​ប្រាណ និង​ការប្រើ​ថ្នាំ​គឺជា​មធ្យោបាយ​មួយចំនួន​ក្នុងការ​ព្យាបាល​ការ​លើស​សម្ពាធ​ឈាម​។ ការចាប់​សរសៃ​ក៏ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​មាន​ប្រជាប្រិយភាព​ក្នុងការ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​ដែរ​។ ខាងក្រោម​នេះ​គឺជា​ប៉ុន្មាន​ចំណុច​នៃ​កន្លែង​ចាប់​ស​សៃ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា អាច​សម្រួល​ដល់​ការគ្រប់គ្រង​សម្ពាធ​ឈាម​៖

 
LV3 
 
​ការចាប់​សរសៃ​ត្រង់ចំណុច​នេះ​គឺ​ស្ថិតនៅ​ចន្លោះ​ម្រាម​មេជើង និង​ម្រាម​បន្ទាប់​មេជើង​។ ចំណុច​នេះ​ត្រូវ​បា​បាន​គេ​ហៅថា LV3 ឬ Liver 3​។ ការ​ម៉ាស្សា ឬ​សង្កត់​កន្លែង​នេះ​អាចជួយ​ដល់​រឿង​ច្រើន​ក្នុង​ខ្លួន​ដូចជា បំបាត់​ការ​ថប់​អារម្មណ៍ ការឈឺចាប់​ពេល​មក​រដូវ និង​បញ្ចុះ​សម្ពាធ​ឈាម​។ 
 
PC6
 
PC6 ឬ Pericardium 6 គឺជា​ចំណុច​ចាប់​សរសៃ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​លើស​សម្ពាធ​ឈាម​។ ចំណុច​នេះ​គឺ​ស្ថិតនៅ​ចំ​កណ្តាល​នៃ​កដៃ​តែម្តង និង​លាតសន្ធឹង​ទៅ​កែងដៃ​បន្តិច​។ ចំណុច​នេះ​អាចជួយ​បំបាត់​ការ​ថប់​អារម្មណ៍ បញ្ចុះ​សម្ពាធ​ឈាម បន្ថយ​ការ​ក្អួត អាកា​រៈ​ជំងឺហឺត និង​ផ្សេងៗ​ទៀត​។ 
 
LI4
 
LI4 គឺជា Large Intestine 4​។ LI4 ត្រូវបាន​គេ​ប្រើប្រាស់​លើ​ករណី​ឈឺចាប់​រ៉ាំរ៉ៃ និង​ជំងឺ​ដូចជា​លើស​សម្ពាធ​ឈាម​។ LI4 ស្ថិតនៅ​ទីតាំង​ស្រដៀង​គ្នា​នឹង LV3 ដែរ ប៉ុន្តែ​គ្រាន់តែ​វា​នៅលើ​ប្រអប់ដៃ​។ វា​ស្ថិតនៅ​សន្លាក់​ចន្លោះ​មេដៃ និង​ម្រាម​ចង្អុល​។ ចំណុច​នេះ​អាចជួយ​ព្យាបាល​បញ្ហា​ផ្សេងៗ​ទៀត​ដូចជា ឈឺធ្មេញ បញ្ហា​ប្រហោង​ឆ្អឹង និង​ស្បែក​។ កន្លែង​នេះ​មិនគួរណា​ម៉ាស្សា ឬ​ចាប់​សរសៃ​ទេ បើសិន​អ្នកជា​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​វា​អាច​នឹង​ជំរុញ​ដល់​ការ​សម្រាលកូន​មិន​គ្រប់​ខែ​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com